អគ្គ​នាយក​ក្រុមហ៊ុន LG ទទួល​មរណៈ​ភាព​ ក្រោយ​តស៊ូ​ជំងឺ​បានមួយ​ឆ្នាំ​

  • 2018-05-21 07:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Koo Bon-moo អគ្គនាយក​ធំ​នៃ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក LG បាន​ទទួល​មរណ​ភាព​ក្នុង​អាយុ ៧៣ ឆ្នាំ បន្ទាប់​ពី​លោក​បាន​កើត​ជំងឺ​ខួរ​ក្បាល​កាល​ពី​ឆ្នាំ ២០១៧។

លោក Koo Bon-moo ជា​កូនចៅ​ជំនាន់​ទី ៣ ត្រកូល​ស្ថាបនិក​ក្រុមហ៊ុន​ដើម​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ មាន​ឈ្មោះ​ដើម​ថា Lucky Goldstar ហើយ​ប្ដូរ​មក​ជា Life's Good នា​ពេល​សព្វ​ថ្ងៃ​នេះ។

ទោះ​បី​ជា​ជំនាន់​ក្រោយ​របស់​ត្រកូល​អ្នក​បង្កើត​ក្រុមហ៊ុន​មែន តែ​លោក Koo Bon-Moo ត្រូវ​បាន​ចាត់​ទុក​ជា​បុគ្គល​ ដែល​ដឹក​នាំ LG ប្រឡូក​ក្នុង​ទីផ្សារ​បរទេស និង​ទទួល​បាន​ជោគ​ជ័យ​ដល់​សព្វ​ថ្ងៃ។ តួ​យ៉ាង ក្នុង​ឆ្នាំ ១៩៩៥ ពេល​លោក​ឡើង​កាន់​ដំណែង​ជា​អគ្គនាយក​ដំបូង​ ក្រុមហ៊ុន LG រក​ប្រាក់​ចំណេញ​បាន​ដល់​ទៅ ៣០ ទ្រី​លាន (trillion) វ៉ុន ឯណោះ ស្មើ​នឹង ២៧ ពាន់​លាន​ដុល្លារ​អាមេរិក​នា​ពេល​បច្ចុប្បន្ន។

បន្ទាប់​ពី​មរណៈ​ភាព​របស់​លោក Koo Bon-moo លោក Koo Kwang-mo ដែល​ជា​នាយក​ផ្នែក​អេក្រង់​នៃ​ក្រុមហ៊ុន LG ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​លោក Koo Bon-moo នឹង​ឡើង​កាន់​ដំណែង​ត​ពី​ឪពុក​របស់​ខ្លួន។

លោក Koo Kwang-mo

ចុចអាន៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម