រ៉ូបកូនក្រមុំថ្មី ដូចគ្នាបេះដាក់នឹងរ៉ូប​របស់ Meghan ដេរតែ១២ម៉ោង ឯតម្លៃខុសគ្នា១យោជន៍

  • 2018-05-21 07:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Meghan Markle បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​កោត​សរសើរ​ និង​រំភើប​ចិត្ត​ជំនួស​គ្រប់​គ្នា​ ពេល​នាង​ឈាន​ជើង​ចូល​ក្នុង​ព្រះ​វិហារ​ St George's Chapel នៃប្រាសាទ​ Windsor ជាមួយ​រ៉ូប​ស្រស់​ស្អាត​ និង​ស្បៃ​មុខ​វែង​អន្លាយ ព្រមទាំង​មកុដ​ដ៏​ភ្លឺ​ចែងចាំង។

រ៉ូប​ដែល​មហេសី​របស់​ព្រះអង្គ​ម្ចាស់ Harry គ្រង​នេះ​គឺ​ជា​ការ​ច្នៃ​ម៉ូដ​ពី​អ្នក​ជំនាញ​ Clare Waight Keller។ បើ​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ រ៉ូប​នេះ​មាន​តម្លៃ​ខ្ទង់​ ២សែនផោន (ប្រហែល ២៦៨ ៧៣២ ដុល្លារ) ឯណោះ។

ដោយឡែក​ ព្រោះ​តែ​មើល​ឃើញ​ពី​ភាព​ស្រស់ស្អាត​នៃ​រ៉ូប​​របស់​ Meghan បែប​​នេះ​ហើយ​ទើប​ អ្នក​ជំនាញ​២​នាក់​មាន​ឈ្មោះ​ Elizabeth Alexandrou និង​ Tessa Rankin បាន​ចាប់​យក​ឱកាស​បង្កើត​រ៉ូប​ថ្មី​ត្រឹម​តែ​រយៈ​ពេល​ ១២ម៉ោង​។

រ៉ូប​ដែល​ដេរ​ថ្មី​នោះ​ មាន​សភាព​ដូចគ្នា​ទៅ​នឹង​រ៉ូប​រៀបការ​របស់ Meghan ស្ទើរ​រក​ចំណុច​ខុសគ្នា​គ្មាន។ អ្វីដែល​កាន់​តែ​អស្ចារ្យ​ ក្រៅ​ពី​ចំណាយ​ពេល​តិច​ វា​ក៏​មាន​តម្លៃ​ថោក​ជាង​ រ៉ូប​ដើម​ឆ្ងាយ​ដែរ គឺ​ត្រឹម​តែ​ ៧០០ដុល្លារ ប៉ុណ្ណោះ។

កើត​ចេញ​ពី​ភាព​ឆ្លាតវៃ​ និង​ជំនាញ​មាន​ស្រាប់​របស់​អ្នក​ទាំង​ ២​ បាន​ធ្វើឲ្យ​មហាជន​ជា​ច្រើន​កោត​សរសើរ​ និង​ឲ្យ​រហស្សនាម​ពួកគេ​ថា​ជា​ "រាជិនី​ពូកែ​ដេរ” ដោយសារ​មិនដល់​មួយ​ថ្ងៃ​ផង​ ក្រោយ​ឃើញ​គំរូ​ម៉ូដ​ដើម​របស់​ Meghan ភ្លាម​ ពួកគេ​អាច​ដេរ​បាន​រ៉ូប​ដ៏​ប្រណីត​ដូចគ្នា​បេះ​បិទ​ទៅ​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី