បើ iPhone ម៉ូឌែលថ្មីស៊ីថ្មខ្លាំង កុំភ័យ មានវិធីដោះស្រាយងាយដូចបកចេក
- 2018-05-22 02:05:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើ iPhone ម៉ូឌែលថ្មីស៊ីថ្មខ្លាំង កុំភ័យ មានវិធីដោះស្រាយងាយដូចបកចេក
ចន្លោះមិនឃើញ
Apple បានវិវត្តដល់ជំនាន់ iPhone 8/8 Plus និង iPhone X នៅចុងឆ្នាំ ២០១៧ ហើយក៏មានផែនការណ៍ ដាក់បង្ហាញ iPhone ថ្មីផ្សេងទៀតក្នុងឆ្នាំ ២០១៨ នេះ។ ប៉ុន្តែមតិអាក់អន់ចិត្តមួយចំនួន ក៏ផ្ទុះចេញពីមាត់អ្នកប្រើប្រាស់ ដែលពោលថាទូរសព្ទរបស់ខ្លួន ហាក់ស៊ីថ្មខ្លាំង នោះក៏មកពីបញ្ហា Software ដោយអ្នកប្រើអាចសាកល្បងជួសជុលដោយខ្លួនឯងបាន។
១.បិទមុខងារ True Tone Display:
លើ iPhone បីជំនាន់ចុងក្រោយនេះ មានមុខងារកែប្រែកម្រិតពណ៌អេក្រង់ផ្អែកតាមបរិយាកាសជុំវិញខ្លួន។ បទពិសោធន៍ប្រើប្រាស់នេះក៏ទាមទារថាមពលថ្មខ្លាំងចេញពីម៉ាស៊ីន បែបនេះប្រសិនមិនចាំបាច់អ្នកអាចបិទដំណើរការ ដោយចូលទៅ Settings > Display & Brightness > ចុចបិទលើមុខងារ True Tone។
២.បិទមុខងារ Raise to Wake:
ណែនាំតាំងពីជំនាន់ iOS 10 ដែលស្វ័យប្រវត្តិឲ្យ iPhone ពន្លឺភ្លើងអេក្រង់ ពេលអ្នកលើកទូរសព្ទឡើង។ ក្នុងកាលៈទេសៈខ្លះក៏មិនជាចាំបាច់ អ្នកអាចចូលទៅ Settings > Display & Brightness រើសបិទមុខងារ Raise to Wake។
៣.បិទ Location Service ឬដាក់កម្រិត:
មុខងារចាប់ទីតាំងនៃឧបករណ៍ នរណាក៏ដឹងថាស៊ីថ្មខ្លាំងបំផុត ពោលគឺអ្នកប្រើខ្លះមិនបានចាប់អារម្មណ៍បើកចោលអំឡុងពេលលេងហ្គេមឬដំណើរការកម្មវិធី។ ដើម្បីបិទចូលទៅ Settings > Privacy រើសយក Location Service រួចធ្វើការ Turn Off ឬដាក់កម្រិតលើកម្មវិធីដែលត្រូវការប្រើប្រាស់បានហើយ។
៤.បិទឬកំណត់ការត្រួតពិនិត្យ Email:
អំឡុងពេលដាក់គណនី Email ចូលទៅក្នុងកម្មវិធី Mail អ្នកអាចកំណត់ពេលវេលានៃការត្រួតពិនិត្យការផ្ញើចូលថ្មី បែបនេះដើម្បីផ្អាកឲ្យដំណើរការលឿនឬបិទចោលតែម្តង អ្នកចូលទៅ Settings > Account & Passwords រើសយក Fecth New Data ហើយកំណត់ថេរវេលាកាន់តែយូរកាន់តែល្អ។
៥.ពិនិត្យមើល Battery Usage:
ត្រូវដឹងឲ្យច្បាស់ថាតើកម្មវិធីណាដែលស៊ីថ្មខ្លាំងបំផុតលើ iPhone របស់អ្នក ហើយត្រួតពិនិត្យម្តងទៀត បើពុំចាំបាច់ក៏ធ្វើការលុបចោលតែម្តង។ ចូលទៅ Settings > Battery មើលត្រង់បណ្តុំ Apps ក្នុងរយៈពេល ២៤ ម៉ោងមុន និង ៧ ថ្ងៃមុន បើឃើញកម្មវិធីណាមួយស៊ីថ្មខ្លាំង ក៏គួរបិទចេញពី App Switcher ជាជាងបើកចោលឥតអំពើ។
៦.បិទមុខងារ Background App Refresh:
មិនខុសពីការណែនាំសព្វដង អ្នកប្រើ iPhone សឹងគ្រប់សេរ៊ី គួរបិទមុខងារមួយនេះចោល ដោយចូលទៅ Settings > General រើសយក Background App Refresh រួចធ្វើការ Turn Off។
៧.បិទការតភ្ជាប់មិនសំខាន់:
ការតភ្ជាប់ឥតខ្សែមានដូចជា Wi-Fi, Bluetooth ឬ Cellular Data កុំទម្លាប់បើកចោល បើពុំប្រើប្រាស់ ជាពិសេសការប្រើអ៊ីនធឺណិតស៊ីម។ ប្រសិនអ្នកប្រើ Wi-Fi ហើយ ក៏ល្មមបិទមុខងារនោះចោលតែម្តងទៅ។
៨.បិទមុខងារ Hey Siri:
បើទីផ្សារក្រៅស្រុកអាចមានអ្នកប្រើច្រើន ប៉ុន្តែនៅក្នុងស្រុកអាចថាកម្រណាស់ដែលម្ចាស់ iPhone ឆ្លើយឆ្លងនឹងមុខងារ Siri។ ចូលទៅ Settings > Siri & Search រួចទាញបិទ Hey Siri។
៩.បើកមុខងារ Low Power Mode:
មុខងារនេះងាយស្រួលត្រង់ថាវានឹងបិទដំណើរការការប្រើប្រាស់ដែលពុំចាំបាច់ ដូចជា Mail Fecth ស្វ័យប្រវត្តិ, ការ Download និង Animation មួយចំនួន។ ចូលទៅ Settings > Battery ចុចបើកលើ Low Power Mode។
១០.ការកំណត់ពន្លឺអេក្រង់:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: