ចេញ​ហើយ Oppo R15 រូប​ស្រស់ កម្លាំង​ខ្លាំង មាន​ថែម​ជូន​កាស JBL មួយយ៉ាងឡូយ

  • 2018-05-21 12:17:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី OPPO RED Aand Blue Music Festival នៅ​ប្រទេស​ចិន ក្រុមហ៊ុន Oppo បាន​ប្រកាស​បង្ហាញ​នូវ​ស្មាតហ្វូន R15 Nebula Special Edition រចនា​លាយឡំ​ពណ៌​បី​ក្នុង​សំបក​តែ​មួយ​មាន​ពណ៌​ស៊ីជម្ពូ, ស្វាយ និង​ខៀវ។ សហការ​តុបតែង​ដោយ​ក្រុមហ៊ុន Oppo និង Karim Rashid ដែល​អតិថិជន​នឹង​បាន​ឃើញ​រូប​សញ្ញា​ហត្ថលេខា​នៅ​ផ្នែក​ខ្នង​ក្រោយ​ម៉ាស៊ីន។

+លក្ខណៈ​សម្បត្តិ Oppo R15 Nebula Special Edition:

  • អេក្រង់: Super-V Display ទំហំ ៦,២៨ អ៊ីញ កម្រិត ២ ២៨០ x ១ ០៨០ ភីកសែល (មាត្រដ្ឋាន ១៩:៩)
  • បន្ទះ​ឈីប: Helio P60
  • RAM: 6GB
  • ROM: 128GB
  • កាមេរ៉ា​មុខ: 20MP គាំទ្រ​មុខងារ Face Unlock និង​បច្ចេកវិទ្យា AI
  • កាមេរ៉ា​ក្រោយ: ភ្លោះ​ពីរ​គ្រាប់ 16+5MP
  • ថាមពល​ថ្ម: ៣ ៤៥០mAh អម​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស VOOC
  • ប្រព័ន្ធ​ប្រតិបត្តិ: Android 8.1 Oreo សម្រប​ផ្ទៃ​កម្មវិធី ColorOS 5.0
  • គាំទ្រ: ស៊ីម​ពីរ។

សម្រាប់​ម៉ូឌែល​ថ្មី​របស់ Oppo នឹង​មាន​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ ៣,១៩៩ យន់​ឬ​ ៥០០ ដុល្លារ ដែល​មាន​ការ​ថែម​ជូន​កាស​យីហោ​ល្បី JBL មួយ​ខាង​ក្នុង​ប្រអប់ និង​អាច​មាន​សិទ្ធិ​មិន​យក​កាស​បញ្ចុះ​តម្លៃ​មក​ត្រឹម ២,៩៩៩ យន់ ឬ ៤៧០ ដុល្លារ ​វិញ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ កៅ រក្សា