បាក់ចិត្តស្តូកគំរូរាង Huawei Mate 20 បំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់ អមសុទ្ធបច្ចេកវិទ្យាទំនើប
- 2018-05-21 12:43:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ចិត្តស្តូកគំរូរាង Huawei Mate 20 បំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់ អមសុទ្ធបច្ចេកវិទ្យាទំនើប
ចន្លោះមិនឃើញ
ក្រុមការងារល្បីឈ្មោះ Concept Creator លើគេហទំព័រ YouTube បានបង្ហោះចេញផ្សាយនូវវីដេអូ Concept នៃស្មាតហ្វូនជំនាន់ក្រោយ Huawei Mate 20 ដែលរំពឹងត្រៀមបង្ហាញខ្លួននាចុងឆ្នាំ ២០១៨ នេះ។
ជាការរចនារូបរាងខុសពីត្រកូល P20 Pro បង្ហាញខ្លួនកន្លងមក ព្រោះជាប្រភេទអេក្រង់ផ្ទៃពេញគ្មានស្នាមឆក នឹងផ្ទៃពេញគែមសងខាងគួរឲ្យទាក់ទាញ បន្សំចំណុចរសើបប្រើកាមេរ៉ាក្រោយដល់ទៅ ៤ គ្រាប់ ដោយគ្រាប់ដំបូងទំហំ 40MP ទីពីរប្រភេទ Wide Angle ទំហំ 12MP ទីបីប្រភេទ Monochrome ទំហំ 12MP និងទីបួនទំហំ 12MP កម្រិត 4x អមគ្រាប់ភ្លើង Dual-LED និង Laser Autofocus។
រូបរាងរចនាស្រោបដោយតួលោហធាតុ មានរន្ធដោត USB-C នៅខាងក្រោម បន្តរក្សារន្ធដោតកាសទំហំ ៣,៥ ម.ម គាំទ្របច្ចេកវិទ្យាស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់។ ជាងនេះទៅទៀត Mate 20 ក៏ត្រូវបានប្រភពជឿជាក់ថាមានប្រើអេក្រង់ទំហំ ៦ អ៊ីញ កម្រិត QHD AMOLED មានមាត្រដ្ឋាន ១៨:៩ ខណៈឈីបជំនាន់ខ្ពស់ផុតលេខ Kirin 980 អម RAM ធំ 8GB និង ROM 256GB៕
ទស្សនាវីដេអូខាងក្រោម:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: