បើ​ក​អ៊ីនធឺណិត​ល្បឿន​លឿន​ ទស្សនា​ទីក្រុង New York កម្រិត 8K លទ្ធផល​បែប​ណា​វិញ?

  • 2018-05-22 01:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាតិកា 4K កំពុង​ប្រែក្លាយ​ជា​បទពិសោធន៍​ថ្មី​ដែល​មនុស្ស​គ្រប់​គ្នា​រមែង​ទស្សនា​ក្នុង​ខ្សែ​ភាពយន្ត។ ជា​ការ​វិវត្ត​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ជំនាន់ HD, Full HD, Ultra HD រហូត​ដល់ Full Ultra HD។ កន្លង​ទៅ​ក្រុមហ៊ុន Netflix ក៏​ធ្លាប់​សាកល្បង​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត House of Cards រដូវ​កាល​ទី ៣ នូវ​កម្រិត 6K ពោល​គឺ​ខ្ពស់​ជាង ៩ ដង​ធៀប​នឹង​នឹង​កម្រិត HD ធម្មតា។

កាន់​តែ​ប្លែក​ភ្នែក​អ្នក​ថត​ខ្សែ​ភាពយន្ត​ Phil Holland ក៏​បាន​ប្រើ​កាមេរ៉ា​តម្លៃ​មុឺន​ដុល្លារ RED Monstro 8K VistaVision ចាប់​ថត​ទិដ្ឋភាព​ទីក្រុង New York ក្នុង​កម្រិត 12K នៅ​លក្ខខណ្ឌ 48fps ដោយ​មួយ Frame មាន​ទំហំ​ស្មើ 100MB។

រូបតំណាងកាមេរ៉ា RED Monstro 8K

យ៉ាងណាមិញ​ផ្អែក​តាម​ការ​បង្ហោះ​ផ្សាយ​លើ​គេហទំព័រ YouTube អាច​ផ្តល់​ឲ្យ​អ្នក​ទស្សនា​កំណត់​បាន​ត្រឹម​កម្រិត 8K នៅ​ឡើយ ដែល​ច្បាស់​ជាង ៤៨,៥ ដង​ធៀប​នឹង​កម្រិត HD 1080p ប៉ុន្តែ​ក៏​ទាមទារ​ឲ្យ​ម៉ាស៊ីន​មាន​កម្លាំង​ធំ និង​អ៊ីនធឺណិត​ល្បឿន​លឿន​ទើប​អាច​អូស​វីដេអូ​ប្រភេទ​នេះ​រួច។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា