Pogba នឹង​មិន​ទៅ​លេង​នៅ PSG នោះ​ទេ​នា​ពេល​ខាង​មុខ ក្រោម​ហេតុផល​មួយ​នេះ

  • 2018-05-21 13:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​អំពី​ការ​មាន​ទំនាស់​គ្នា​រវាង​លោក Jose Mourinho និង​ខ្សែ​បម្រើ Paul Pogba មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា​កីឡាករ​បារាំង​អាច​នឹង​ចូល​រួម​ក្លឹប​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​ PSG ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា Pogba បាន​ចេញ​មុខ​បក​ស្រាយ​ជុំវិញ​រឿង​ហ្នឹង ក្នុង​ថ្ងៃ​នេះ។

ខ្សែ​បម្រើ​ Paul Pogba បាន​ទាត់​ចោល​ពាក្យ​ចចាមអារ៉ាម​នេះ។ មូល​ហេតុ​ដែល​កីឡាករ​បារាំង​មិន​ចាប់អារម្មណ៍​នឹង​ក្លឹប PSG គឺ​ដោយ​សារ​តែ​ឪពុក និង​ម្ដាយ​ខ្លួន​ជា​អ្នក​គាំទ្រ​ក្លឹប Marseille។

សូម​បញ្ជាក់​ផង​ដែរ​ថា PSG និង Marseille គឺ​ជា​គូ​ប្រជែង​ដ៏​ស្វិតស្វាញ​ក្នុង​បាល់ទាត់​បារាំង។ ជំនួប​រវាង​ក្លឹប​ទាំង​ពីរ​មាន​ឈ្មោះ​ថា Le Classique។ វា​មិន​ត្រឹម​តែ​ជា​ជំនួប​របស់​ក្លឹប​បាល់ទាត់​បារាំង​ពីរ​ដែល​មាន​អ្នក​គាំទ្រ​ដ៏​ច្រើន​ប៉ុណ្ណោះ​ទេ តែ​គឺ​ជា​ជំនួប​បង្កប់​ដោយ​ន័យ​ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និង​សង្គម​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ ព្រោះ​ទាំង​ Marseille (ស្ថិត​នៅ​ភាគ​ខាង​ត្បូង) និង ប៉ារីស (ស្ថិត​នៅ​ភាគ​ខាង​ជើង) សុទ្ធ​តែ​ជា​ទី​ក្រុង​ធំៗ​របស់​បារាំង។

បន្ថែម​ពី​ការ​បក​ស្រាយ​ទាក់ទិន​នឹង​ពាក្យ​ចចាមអារ៉ាម​ទៅ PSG ខ្សែ​បម្រើ Pogba បាន​បញ្ជាក់​ជា​ថ្មី​ថា ខ្លួន​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក Mourinho។

បើ​ទោះ​ជា​ឆ្លើយ​ក្នុង​ន័យ​មិន​សូវ​ច្បាស់ កីឡាករ​បារាំង​បាន​និយាយ​ថា​ខ្លួន​នឹង​បន្ត​នៅ​ក្លឹប​បិសាច​ក្រហម។ ខ្សែ​បម្រើ​បាន​និយាយ៖ "តើ​ខ្ញុំ​នឹង​បន្ត​នៅ Manchester United ? ខ្ញុំ​មិន​ច្បាស់​ទេ តែ​ឥឡូវ​ខ្ញុំ​កំពុង​ជាប់​កុងត្រា​ជាមួយ​ក្លឹប"៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម