រូបថតជុំគ្រួសារពិធីរៀប​អភិសេកព្រះអង្គម្ចាស់ Harry និង Meghan បង្ហាញជាផ្លូវការ

  • 2018-05-22 01:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​អភិសេក​ជា​ផ្លូវការ​របស់​ព្រះអង្គម្ចាស់ Harry និង​ Meghan Markle បាន​បង្ហាញ​ចេញ​ជា​សាធារណៈ​ហើយ​កាល​ពី​ម្សិលមិញ។

រូបភាព​ដ៏​សែន​មានន័យ​ក្នុង​ឆ្នាំ​ ២០១៨​ នៃ​អាពាហ៍ពិពាហ៍​គូស្នេហ៍​រាជវង្ស​មួយ​គូ​បាន​បង្ហាញ​ជា​ផ្លូវការ​ហើយ​ មាន​ចំនួន​ ៣​សន្លឹក។ ក្នុង​នោះ​ ២​សន្លឹក​ គឺ​ជា​រូប​ថត​របស់​ព្រះអង្គម្ចាស់ Harry និង​ Meghan ជាមួយ​នឹង​គ្រួសារ​ទាំង​សង​ខាង ពោល​មានតាំងពី​ព្រះវត្តមាន​​ម្ចាស់​ក្រត្រី​ Elizabeth, ព្រះ​អង្គ​ Philip, ព្រះបិតា​ Charles, ព្រះនាង​ Camilla, ម្ដាយរបស់ Meghan, ព្រះអង្គ​ម្ចាស់​ William និង​ព្រះនាង​ Catherine​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទាំង​បុត្រាបុត្រី​ជា​ច្រើនអង្គ។ ឯ​១សន្លឹក​ទៀត​ជា​រូប​គូស្នេហ៍​តែ​២នាក់។

រូប​ទាំង​នេះ​ ថត​ដោយ​អ្នក​ជំនាញ​ថត​រូប​ Alexi Lubomirski ដែល​ប្រិតប្រៀង​បំផុត​ ក្នុង​ការ​ផ្ដិត​យក​ប្លង់​ល្អ​ៗ ពិសេស​ពេល​វេលា​មាន​អត្ថន័យ​បំផុត​ជា​ប្រវត្តិសាស្ត្រ។

មួយ​វិញ​ទៀត​ បើ​តាម​ការ​ឲ្យ​ដឹងពី​វិបសាយ Time ព្រះអង្គម្ចាស់ Harry និង​មហេសីមាន​ក្ដី​សោមនស្ស​រីករាយ​ជាពន់ពេក​ដែល​បាន​ចែករំលែក​ពេលវេលា​នេះ​ជាមួយ​មនុស្ស​ទូទាំង​ពិភពលោក ពិសេស​ក៏អរគុណអ្នក​គ្រប់គ្នា​ដែល​បាន​ចូលរួម​ក្នុង​ពិធី​មង្គល​នេះ៕

ប្រភព៖ Time   ប្រែ​សម្រួល៖ យី សុធារី