Nokia X6 ​លក់​តែ​ ១០ វិនាទី​ អស់​ខ្ទេច​ពី​ស្តុក​

  • 2018-05-22 01:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដាក់​លក់​ Nokia X6 លើក​ដំបូង​នៅ​ប្រទេស​ចិន​ ត្រូវ​បាន​លក់​ដាច់​អស់​ពី​ស្តុក​នៅ​ក្នុង​រយៈពេល​ត្រឹម​តែ​ ១០ វិនាទី ដោយ​តួ​លេខ​នៃ​ចំនួន​ស្មាតហ្វូន​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ។

Nokia X6 មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ២០០ ដុល្លារ, ២៣៥ ដុល្លារ និង ថ្លៃ​បំផុត​ដល់​ ២៦៦ ដុល្លារ ជា​តម្លៃ​លក់​នៅ​ប្រទេស​ចិន។ ការ​លក់​លើក​ទី​ពីរ​នឹង​ធ្វើ​ឡើង​​នា​ថ្ងៃ​ទី​ ៣០ ខែ​ឧសភា​ខាង​មុខ​នេះ ហើយ​ខណៈ​នេះ​ចំនួន​អ្នក​ចុះ​ឈ្មោះ​ទិញ​ Nokia X6 ​តាម​អនឡាញ​គ្រប់​​ប្រភេទ​ ​មាន​​សរុប​ប្រមាណ​ ៧០០ ០០០ នាក់។

ត្បិត​ថា​បច្ចុប្បន្ន​ Nokia X6 មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​តាម​រយៈ​ការ​ស្ទង់​មតិ​របស់​ប្រធាន​ផ្នែក​ផលិតផល​ HMD Global កាល​ពី​ពេល​កន្លង​ទៅ ឲ្យ​សញ្ញា​ថា​ Nokia X6 អាច​នឹង​លេច​វត្តមាន​ក្រៅ​ទឹក​ដី​ប្រទេស​ចិន៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម