Ariana Grande  កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Pete Davidson?

  • 2018-05-22 01:59:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​វិប​សាយ E!News បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង Ariana Grande  កំពុង​ចាប់​អារម្មណ៍​លើ​តារា​កំប្លែង​ក្នុង​កម្មវិធី Saturday Night Live លោកPete Davidson ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួក​គេ​ទើប​តែ​ចាប់​ផ្ដើម និង​នៅ​មាន​លក្ខណៈ​ធម្មតា​​នៅ​ឡើយ​ទេ។

អ្វី​ដែល​ជា​ភាព​ចៃដន្យ​នោះ​គឺ​ថា ទំនាក់ទំនង​របស់​ពួក​គេ​ទាំង​ពីរ​នាក់​កាន់​តែ​ជិតស្និទ្ធ​ខ្លាំង ក្រោយ​ពី​តារា​ចម្រៀង​Ariana Grande និង​តារា​កំប្លែង​រូប​នេះ​ ​បាន​បញ្ចប់​ទំនាក់ទំនង​ជាមួយ​គូ​ស្នេហា​ចាស់​រៀង​ៗ​ខ្លួន​ភ្លាម។ ម្ចាស់​បទ "No Tears Left to Cry” បាន​ប្រកាស​ពី​ការ​ចែក​ផ្លូវ​គ្នា​ជាមួយ​តារា​ចម្រៀង​រ៉េប Mac Miller កាល​ពី​ដើម​ខែ​ឧសភា​នេះ ជាមួយ​គ្នា​នេះ​ដែរ តារា​កំប្លែង Davidson ក៏​បាន​ប្រកាស​ពី​ការ​បញ្ចប់​ទំនាក់ទំនង​ជាមួយ​គូ​ស្នេហ៍​ចាស់​កាល​ពី​សប្ដាហ៍​មុន​នេះ​ផង​ដែរ។

តារា​ចម្រៀង Ariana Grande និង​តារា​កំប្លែង Pete Davidson បាន​ស្គាល់​គ្នា​តាំង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ នៅ​ពេល​ដែល​តារា​ស្រី​រូប​នេះ​ចូលរួម​ក្នុង​កម្មវិធី Saturday Night Live។ ហើយ​ឥឡូវ​នេះ​ដែរ គ្រប់​យ៉ាង​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា ពួក​គេ​ទាំង​ពីរ​បង្កើត​ទំនាក់ទំនង​សា​ជា​ថ្មី​ដោយ​របៀប​ណា​នោះ ដោយ​ពួក​គេ​មិន​ទាន់​បាន​ចេញ​មុខ​បកស្រាយ និង​ប្រកាស​ពី​ទំនាក់ទំនង​ជា​សាធារណៈ​នៅ​ឡើយ​នោះ៕

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា