គ្រូ​​អាហ្សង់ទីន ប្រាប់​ហេតុផល​កាត់ Icardi ដែល​​ជា Top Scorer នៅ​ Serie A ចេញ

  • 2018-05-22 02:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi, Sergio Aguero, Paulo Dybala និង Gonzalo Higuain  ត្រូវ​បាន​លោក ​កោះហៅ​ក្នុង​បញ្ជី Sampaoli កោះ​ហៅ​ក្នុង​បញ្ជី​២៣​នាក់ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​រុស្សី។

Sampaoli

ប៉ុន្តែ​រឿង​ដែល​សោកស្ដាយ​ Mauro Icardi ដែល​ប្រឹងប្រែង​មួយ​រដូវ​កាល​ពេញ​ជាមួយ​ក្លឹប​អាជីព Inter Milan​ រហូត​​ក្លាយ​ជា​​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ទី​ពីរ​នៅ Serie A បែរ​ជា​មិន​ជាប់​ឈ្មោះ​ទៅ​រុស្សី​នឹង​គេ។ រដូវ​កាល​នេះ​ក្នុង​លីគ Icardi វ័យ​២៥​ឆ្នាំ​រក​បាន​២៩​គ្រាប់ ស្មើ Top Scorer លេខ​មួយ តែ​ចាញ់​គ្រាប់​ Assistក្នុង​ការ​បង្ហាញ​ខ្លួន​៣៤​ប្រកួត។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក Sampaoli បាន​បញ្ជាក់​ថា គ្រប់​កីឡាករ​ទាំង​២៣​នាក់​ដែល​លោក​បាន​ហៅ​គឺ​ស្គាល់​ច្បាស់​ពី​របៀប​លេង​ក្នុង​ក្រុម។ ជា​ឧទាហរណ៍​លោក​ជ្រើស​យក​កីឡាករ Ansaldi ដោយ​សារ​តែ​គេ​អាច​លេង​ការពារ​បាន​ទាំង​ស្ដាំ​និង​ឆ្វេង​បាន​ទាំង​អស់។ ត្បិត​តែ Icardi មិន​បាន​ទៅ តែ​លោក​នៅ​តែ​គិត​ថា គេ​ជា​កីឡាករ​ល្អ។

ក្រោយ​ដឹង​ខ្លួន​មិន​បាន​ជាប់​ជម្រើស​ជាតិ​ Icardi បាន​បញ្ចេញ​សារ​តូច​ចិត្ត​លើ​បណ្ដាញ​សង្គម។ ដោយ​​ត្អូញត្អែរ​ថា ក្ដី​សង្ឃឹម ក្ដី​ស្រមៃ​របស់​ខ្លួន​បាន​រលត់ ស្របពេល​ដែល​ខ្លួន​ខិតខំ​រាល់​ថ្ងៃ​​ដើម្បី​ឱកាស​មួយ​នេះ៕ ​​​

ប្រភព៖ 101 Great Goals   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ