មេឃភ្លៀងខ្លាំង ត្រូវប្រុងប្រយ័ត្នរឿង ៦យ៉ាងនេះ ការពារគ្រោះថ្នាក់ដល់ជីវិត

  • 2018-05-22 03:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវវស្សា​សម្រាប់ឆ្នាំ ២០១៨​ បាន​ចូល​មក​ដល់​ គេសង្កេត​ឃើញ​មាន​ភ្លៀង​ជោគជាំ​មួយ​រយៈ​ចុង​ក្រោយ​​ដែល​បាន​បង្ក គ្រោះធម្មជាតិ ​ដូចជា​ ​គ្រោះទឹក​ជំនន់ រន្ទះ​បាញ់​ ​កើតឡើង ដោយ​មិន​បាន​ដឹងមុន។​ ហេតុនេះ ដើម្បីការ​ពារ​ផ្ទះ​សំបែង​របស់​អ្នក​​ ក៏ដូចជា​ការ​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ដោយ​សុវត្ថិភាព លោក​អ្នកគួរ​ត្រៀម​ខ្លួន​ជា​ស្រេច។​ តទៅ​នេះ​ជា​បទពិសោធន៍​​​​របស់​អ្នក​រស់​នៅ​ភ្នំពេញ​មួយ​ចំនួន​បាន​រៀបរាប់​ចែក​រំលែក​ចំណេះ​ដឹង សម្រាប់​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ​នៅ​ពេល​មាន​កំពុង​ភ្លៀង៖​​​

១. ចរន្ត​អគ្គិសនី​ពេល​ទឹក​ចូល​ផ្ទះ

គួរ​បិទ ឬ​ដក​ខ្សែ​ភ្លើង​ភ្ជាប់​ចរន្ត​ណា​មួយ​ចេញ​ឲ្យ​អស់​ តួ​យ៉ាង​គួរ​ដក​ខ្សែ​ភ្លើង​ចេញ​ពី​សម្ភារៈ​នានា​ពេល​មិន​នៅ​ផ្ទះ ​ដូចជា​ទូរទស្សន៍ ទូរ​ទឹក​កក...។​

២. ការពារ​សត្វ​អាសិរពិស​ចូល​ផ្ទះ​​

​បិទទ្វារ​ផ្ទះ​ឲ្យ​ជិត​​ការពារ​សត្វ​អាសិរពិស​នានា ​មាន​ដូចជា​ ក្អែប ខ្ទួយ​ ពស់ ជា​ដើម

៣.​ កុំ​ធ្វើ​ដំណើរ​ពេល​មេឃ​ភ្លៀង​ខ្លាំង​

​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង​ សូម​កុំ​ចេញ​ក្រៅ ហើយ​ បើ​នៅ​ក្រៅ គួរ​ឈប់​ជ្រក​ភ្លៀង​សិន ព្រោះ​អាច​នឹង​មាន​គ្រោះធម្មជាតិ​(រន្ទះបាញ់)​កើត​ឡើង​ជាយ​ថា​ហេតុ។ មួយវិញទៀត នៅ​រដូវ​ភ្លៀង​បែប​នេះ ​​សូម​កុំ​ភ្លេច​ដាក់​អាវភ្លៀង​តាម​យាន​យន្ត​លោក​អ្នក​ផង​ដែរ​។​

៤. ទូរស័ព្ទ​គួរ​បិទ​ចោល​

​ទូរស័ព្ទ មាន​សារជាតិ​វិទ្យុ​សកម្ម ​ហេតុនេះ​ពេល​លោក​អ្នក​កំពុង​ធ្វើ​ដំណើរ​ក្រោម​ដំណក់​ទឹក​ភ្លៀង​ គួរ​បិទ​ទូរស័ព្ទ​ចោល​តែម្ដង ​ដើម្បី​ការពារ​រន្ទះ​បាញ់​។​​​​​​​​

៥. យានយន្ត​ពេល​ជិះ​កាត់​ទឹកជំនន់​

បើ​ទឹក​ជ្រៅ គួរ​ពន្លត់​ម៉ូតូ​ឈប់​​សិន ​រីឯ​រថយន្ត​ស៊ី​សង​លើ​អ្នក​បើក ​ស្ទង់​​កម្ពស់​ទឹក បើ​អាច​ទៅ​បាន​សឹម​ទៅ​។​

៦. ត្រូវតែ​បើកបរ​ក្នុង​ល្បឿន​យឺត​ និង​បើក​ភ្លើង​ ប្រសិន​ភ្លៀង​ខ្លាំង​

គួរ​បើកបរ​ក្នុង​ល្បឿន​យឺត ​ដើម្បី​ចៀស​វាង​បញ្ហា​អាក្រក់​កើត​ឡើង​ អ្នក​បើកបរ​ ត្រូវតែ​បន្ថយ​ល្បឿន​ និង​ត្រូវ​ពិនិត្យ​មើល​ ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​បត់​ ហើយ​ក៏​មិន​ត្រូវ​ជ្រែ​ផង​ដែរ​។ ​ម្យ៉ាងទៀត​ពេល​បើកបរ​ក្នុង​ស្ថានភាព​ភ្លៀង​ធ្លាក់ ​គួរតែ​កុំ​ចាប់​ហ្វ្រាំង​មុខ​ តែ​អាច​ចាប់​ហ្វ្រាំង​ក្រោយ​អម​តិចៗ​ ការពារ​កុំ​ឲ្យ​រអិល​ និងត្រូវបើក​ភ្លើង​ម៉ូតូ ពេលមេឃងងឹត។​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម