ហ្សូណូ ត្រូវមិត្តភក្តិ Surprise ខួបកំណើតយ៉ាង​សាមញ្ញ តែមានន័យ

  • 2018-05-22 04:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញនេះ គឺជាថ្ងៃពិសេសរបស់តារាចម្រៀងសំឡេងផ្អែមប្រចាំផលិតកម្ម ហង្សមាស លោក​ ហ្សូណូ។ សម្រាប់ថ្ងៃខួបកំណើតតារាចម្រៀងរូបនេះក៏មានមិត្តៗរបស់លោក និងមិត្តរួមការងារបានធ្វើកម្មវិធី​ Surprise មួយដល់លោកផងដែរ។ ពិធី​នេះមានការហូបអាហារជួបជុំគ្នាធម្មតា ជាមួយនឹងនំខេកមួយជូនទៅដល់តារាចម្រៀងហ្សូណូក្នុងថ្ងៃខួបកំណើត។

ទោះបីជាខួបកំណើតរបស់តារារូបនេះមិនសូវជាធំដុំដូចតារាដទៃក្តី តែឃើញថាលោកសប្បាយចិត្តខ្លាំង ញញឹមឡើងបិទមាត់មិនជិតនោះទេ នៅពេលដែលឃើញមិត្ត និងក្រុមការងាររបស់ខ្លួនមិនភ្លេចថ្ងៃពិសេសរបស់លោកបែបនេះ។

ពិសេសសង្កេតឃើញក្នុងផេករបស់តារាចម្រៀងខាងលើក៏មានអ្នកគាំទ្រជាច្រើនបានជូនពរតាមរយៈបណ្តាញសង្គមក្នុងថ្ងៃខួបកំណើតរបស់លោកជាច្រើនដោយក្តីស្រលាញ់។

ចង់ដឹងថាយ៉ាងណាមើលរូបភាពខាងក្រោមរបស់ខួបIdol៖

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពីInstagram​ ៖ IG Zono_rhm