កីឡាករ​ឆ្នើម​របស់ ក្រោន ​នឹង​ត្រូវ​អវត្តមាន​ច្រើន​ប្រកួត

  • 2018-05-22 03:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Jorrin John ​ដែល​ទើប​ផ្លាស់​ចូល​ក្រុម​ភ្នំពេញ​ក្រោន ​បាន​រង​របួស​ជង្គង់​អំឡុង​ពេល​ហ្វឹកហាត់ បណ្ដាល​​ឱ្យ​រូបគេ​​ត្រូវ​សម្រាក​ព្យាបាល​ជា​ច្រើន​សប្ដាហ៍។

ក្រុម​គ្រូ​ពេទ្យ​របស់​ភ្នំពេញ​ក្រោន ​កំពុង​ពិនិត្យ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឱ្យ​របួស​ជា​សះស្បើយ​ទាន់​ពេល​វេលា។ កីឡាករ​ដែល​គេ​ហៅ​ក្រៅ​ថា JJ ​រូប​នេះ​​មាន​ប្រវត្តិ​លេង​ល្អ ដោយ​ធ្លាប់​លេង​ឱ្យ​ក្រុម Leicester City ​បាន​១​ប្រកួត ​​និង​លេង​នៅ​ក្លឹប​ក្នុង​លីគ​ថៃ​ជា​ច្រើន​ដូចជា Muangthong United Suphanburi ​និង ​Nonthaburi ​ជា​ដើម។

ដោយសារ​តែ​មាន​បញ្ហា​របួស​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ក្រោន​ផ្លាស់​ប្ដូរ​តំបន់​លេង​របស់​កីឡាករ​ជា​ច្រើន។ យ៉ាងណាមិញ ​ការ​ប្រកួត​កាល​ពី​សប្ដាហ៍​ទី​៦​កន្លង​ទៅ ពួកគេ​ធ្វើ​បាន​ល្អ ដោយ​អាច​យក​ឈ្នះ​លើ​ក្រុម​ប៉ូលិស​ក្នុង​លទ្ធផល ៤-០៕

អត្ថបទ៖ មុន្នីរម្យ