Navas ដាស់​តឿន​ Liverpool ថា​ Real មាន​ខ្សែ​ការពារ​ល្អ​បំផុត​លើ​លោក

  • 2018-05-22 03:52:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Keylor Navas បាន​ផ្ដាំ​ទៅ​ Liverpool ថា​ក្រុម​ Real Madrid បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ទប់ទល់​នឹង​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម​អង់គ្លេស​ដែល​ល្បី​ថា​ខ្លាំង​នៅ​ Champions League រដូវ​កាល​នេះ។​

Navas

ហង្សក្រហម​ Liverpool គឺ​ជា​ក្រុម​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នៅ​ពាន​ទ្វីប​អឺរ៉ុប​រដូវ​កាល​ ២០១៧-១៨ សរុប​៤០​គ្រាប់​ ដោយសារ​ពួកគេ​មាន​ក្រុម​ប្រយុទ្ធ​ខ្លាំង​មាន​ដូចជា​ Mane, Firmino និង​ Mohamed Salah ជាដើម។​

ចាប់​តាំង​ពី​វគ្គ​ជម្រុះ​មក​ក្រុម​ណា​ដែល​ប៉ះ​ Liverpool តែង​​របូត​គ្រាប់​បាល់​តិច​បំផុត​៥​គ្រាប់​សរុប​ទាំង​ពីរ​ជើង។ យ៉ាង​ណា​​អ្នក​ចាំទី​ដៃ​ទី​មួយ​ Navas ជឿជាក់​ថា​ Real ពិត​ជា​អាច​ទប់ទល់​បាន​។​ តារា​ដៃ​ស្វិត​សញ្ជាតិ​កូស្ដា​រី​កា​ បាន​និយាយ​ថា​ក្រុម​ជើង​ឯក​១២​សម័យ​កាល​សំបូរ​​បទ​ពិសោធន៍​ និង​មាន​ខ្សែ​ការពារ​ល្អ​បំផុត​លើក​លោក។​

“Real មិន​សូវ​បាន​សម្រាក​ទេ​មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​ ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ​​សម្រាប់​យើង។​ Liverpool មាន​ក្រុម​ប្រយុទ្ធ​ដែល​គ្រោះថ្នាក់​អាច​គំរាម​កំហែង​ដល់​គូ​ប្រកួត​ប៉ុន្តែ​ Real Madrid មាន​ខ្សែ​ការពារ​ល្អ​បំផុត​លើ​លោក​ ហើយ​ខ្ញុំ​ពិត​ជា​ជឿជាក់​លើ​មិត្តរួម​ក្រុម​១០០%។ កីឡាករ​វ័យ​៣១​ឆ្នាំ​និយាយ​ដូច្នេះ៕

ប្រភព៖ AS English   អត្ថបទ៖ វិរ័ត្ន