អូនម៉ី បញ្ជាក់​រឿង​​សម្រស់​ដើម​ទ្រូង​ ស្អាត​មិន​ចាញ់​ស្រី​អឺរ៉ុប

  • 2018-05-22 03:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​សម្រស់​ដើមទ្រូង​​​ធំ​​ស្រស់​ស្អាត​ មិន​ចាញ់​នារី​អឺរ៉ុប តារា​សម្ដែង​ អៀ ម៉េងលិ ហៅ​អូនម៉ី ត្រូវ​បាន​​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ដាក់​ការ​សង្ស័យ​ថា នាង លួច​ទៅ​កែកុន​​ទើប​ស្រស់​ស្អាត​បែប​នេះ។

ដើម្បី​ជម្រះ​មន្ទិល​នៃ​ការ​លើក​ឡើង​ខាង​លើ​​​ អូនម៉ី បាន​បក​ស្រាយ​ថា សម្រស់​ដើមទ្រូង​របស់​នាង គឺ​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​ពិតៗ​មិន​បាន​ទៅ​លួច​វះកាត់​​ ឬ កែកុន​កន្លែង​ណា​ដូច​ការ​សង្ស័យ​នា​ពេល​កន្លង​មក​នោះ​ទេ។ ដូច្នេះ​សូម​កុំ​យល់​ច្រឡំ​​​​​​តទៅ​ទៀត​។

បន្ថែម​ពី​នេះ​​តួ​ឯក​ស្រី​ក្នុង​រឿង​ "០០៩" សូម​អះ​អាង​ថា គ្រប់​កន្លែង​នៅ​លើ​ដង​ខ្លួន​នាង គ្មាន​ត្រង់​ណា​​​​ទៅ​ទទួល​​សេវាកម្ម​វះកាត់​​​នោះ​ទេ។ ប្រសិន​បើ​ខ្លួន​ធ្វើ​ការ​កែកុន​សម្រស់​​កន្លែង​ណា​មួយ​​មែន​នោះ​គ្មាន​អ្វី​ត្រូវ​លាក់បាំង​​ភ្នែក​មហា​ជន និង​ព្រម​ទទួល​ស្គាល់​ការពិត​​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ។

“អត់​ទេ​បង​ ១​តួ​ខ្លួន​ប្អូន​ធម្មជាតិ​ទាំង​អស់​ កុំ​ថា​ឡើយ​តែ​សម្រស់​ដើមទ្រូង សូម្បី​តែ​កន្លែង​ផ្សេង​ក៏​មិន​បាន​​ទៅ​ធ្វើ​ការ​វះកាត់​ដែរ ហើយ​ក៌​មាន​បង​ប្អូន​មួយ​ចំនួន​​​ពួក​គាត់​ក៏​បាន​ដឹង​ច្បាស់​អំពី​ខ្ញុំ។ ដូច្នេះ​កុំ​យល់​ច្រឡំ​ថា​ ខ្ញុំ​ទៅ​កែកុន​សម្រស់​​តទៅ​ទៀត​អី​ព្រោះ​មិន​មែន​ជា​រឿង​ពិត។ បើ​ខ្ញុំ​កែ​មែន​ខ្ញុំ​ហ៊ាន​ទទួល​តែ​នេះ​គឺ​អត់​ហ្មង​"។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី អៀ ម៉េងលិ ហៅ​ អូនម៉ី"៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន