កីឡាករ​លេច​ធ្លោ​រដូវ​កាល​នេះ៥​រូប​ មិន​បាន​ទៅ​លេង​ World Cup

  • 2018-05-22 04:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៣២​ ដែល​មាន​សំបុត្រ​យន្តហោះ​ទៅ World Cup ប្រទេស​រុស្សី​​ស្ទើរ​តែ​ទាំង​អស់​ហើយ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ខ្លួន​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​ដ៏​ធំ​រៀបចំ​៤​ឆ្នាំ​ម្ដង​នេះ។ គ្រូ​បង្វឹក​ជម្រើស​ជាតិ​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​​ពិភពលោក​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​សម្រេច​មិន​ដាក់​កីឡាករ​ដែល​លេចធ្លោ​រដូវ​កាល​នេះ​ចូល​ក្នុង​បញ្ជី​របស់​ពួក​គេ។ ខាង​ក្រោម​ជា កីឡាករ​លេច​ធ្លោ​ ៥​រូប​មិន​បាន​ទៅ​លេង​ World Cup៖

១. Mauro Icardi 

ក្នុង​បញ្ជី​២៣​នាក់​​ជម្រើស​ជាតិ​អាហ្សង់ទីន​លោក Sampaoli  បាន​សម្រេច​ចិត្ត​កាត់ Mauro Icardi  ចេញ។ Icardi វ័យ​២៥​លេច​ធ្លោ​ខ្លាំង​នៅ Serie A រដូវ​កាល​នេះ​ជួយ Inter Milan​ បាន​លេខ​៤​មាន​ឱកាស​ទៅ​លេង​ UCL រដូវ​កាល​ក្រោយ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​ជា​អ្នក​ទាត់​បញ្ចូល​ទី​​ច្រើន​ជាង​គេ​ទី​ពីរ នៅ Serie A មាន​២៩​គ្រាប់។

២. Radja Nainggolan

ខ្សែ​បម្រើ Radja Nainggolan បាន​ប្រកាស​ចូល​និវត្តន៍​ ក្រោយ​ជម្រើស​ជាតិ​បែលហ្សិក​មិន​បាន​កោះហៅ​ទៅ​លេង​ World Cup​កាល​ពី​ពេល​ថ្មី​ៗ។ រដូវ​កាល​នេះ​កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​នាំ Roma ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League និង​បាន​លេខ​៣​ក្នុង​លីគ។ យ៉ាងណាគេ​បាន​ត្រឹម​ក្រៅ​ជម្រើស​របស់​លោក  Roberto Martinez។

៣. Marcos Alonso

​រដូវ​កាល​នេះ Alonso ស្ទើរ​តែ​លេង​គ្រប់​ប្រកួត​ឲ្យ Chelsea ទៅ​ហើយ។ លេង​ក្នុង​តួនាទី​បម្រើ​ផង​ ការពារ​ផង​​កីឡាករ​វ័យ​២៧​ឆ្នាំ​រក​បាន​ ៧​គ្រាប់​ក្នុង​លីគ។ ជា​ពិសេស​ចុងក្រោយ​កាល​​ពី​ចុង​សប្ដាហ៍ គេ​បាន​ជួយ​ក្រុម​យក​ឈ្នះ Man Utd លើ​ពាន FA Cup។ ល្អ​បែប​នេះ​ក្ដី Alonso​ មិន​ស្ថិត​ក្រោម​ជម្រើស​អេស្ប៉ាញ​​ ដែល​កំពុង​ដឹកនាំ​ដោយ​​​លោក Julen Lopetegui។

៤. Dimitri Payet

Payet ​ជា​ស្នូល​សំខាន់​បំផុត​របស់​ក្លឹប Marseille នា​រដូវ​កាល​២០១៧-១៨។ អតីត​កីឡាករ​របស់ West Ham រូប​នេះ​បាន​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa League ប៉ុន្តែ​ភ្លាត់​ចាញ់ Atletico Madrid បាន​ត្រឹម​ជើង​ឯក​រង​ប៉ុណ្ណោះ។ ក្នុង​ប្រកួត​នោះ Payet ក៏​មាន​របួស​ផង​ដែរ។ ទោះ​មាន​របួស​យ៉ាង​នេះ​ក្ដី ​Payet ស្ថិត​ក្រៅ​បញ្ជី​មាន់គក​បារាំង​ដែល​ដឹក​នាំ​ដោយ​លោក Didier Deschamp ស្រាប់​ទៅ​ហើយ។

៥. Lacazette

ក្នុង​ចំណោម​​៣៨​ប្រកួត​របស់ Arsenal ក្នុង​លីគ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បង្ហាញ​ខ្លួន​បាន​៣១​ប្រកួត ទាត់​បញ្ចូល​ទី​១៤​គ្រាប់។ តែ​ក្រោយ​បញ្ចេញ​បញ្ជី​ជម្រើស​ជាតិ​បារាំង​ គ្មាន​ឈ្មោះ​ Lacazette ឡើយ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម