ងាយៗ! ជោគជ័យនឹងរត់មករកអ្នក បើចេះធ្វើរឿងទាំង៦នេះ នៅពេលយប់

  • 2018-05-22 06:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្លាប់​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ជោគជ័យ ព្រោះ​បើ​អ្នក​គ្មាន​ទម្លាប់​ល្អ​ទេ ពេល​វេលា​មាន​ប្រយោជន៍​ជាច្រើន​នឹង​ត្រូវ​ខាតបង់។ ខាង​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​ងាយៗ សាមញ្ញៗ​សម្រាប់​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ ៖

១. ចំណាយ​ពេល​អាន

ចំណាយ​ពេល​១​ម៉ោង​សម្រាប់​អាន ព្រោះ​ការ​អាន​គឺ​សំខាន់​ណាស់​ដើម្បី​ហ្វឹក​ហាត់​ខួរ​ក្បាល​ឲ្យ​មាន​ភាព​ឆ្លាត​វៃ​ និង​ មាន​ការ​គិត​ខ្លាំង។ ម្យ៉ាង​ទៀត​វា​ជា​ទម្លាប់​មួយ​ដែល​ជួយ​ឲ្យ​មនុស្ស​ទទួល​បាន​ជោគជ័យ​យ៉ាង​ល្អ​បំផុត​ផង​ដែរ។ អ្នក​ជោគជ័យ​ច្រើន​ណាស់​ដែល​ចំណាយ​ពេល​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ការ​អាន​នេះ។

២. ទុក​​ទូរស័ព្ទ​មួយ​ឡែក

មុន​ពេល​ចូល​គេង​​មិន​គួរ​លេង​ទូរស័ព្ទ​នោះ​ទេ​ ព្រោះ​វា​ប៉ះ​ពាល់​ដល់​សុខភាព​ និង​នាំ​ឲ្យ​អ្នក​ចំណាយ​ពេល​ឥតប្រយោជន៍​ និង​​ខក​ខាន​ក្នុង​ការ​គេង​ទៀត​ផង។ បើសិន​ជា​អ្នក​គ្មាន​ការងារ​អី​ដែល​ត្រូវ​ប្រើ​ជាមួយ​ទូរស័ព្ទ​ទេ គួរ​តែ​កុំ​កាន់​វា​លេង​អ្វី​ដែល​គ្មាន​បាន​ការ​អី គួរ​យក​ពេក​ធ្វើ​រឿង​អី​ផ្សេង​ដែល​មាន​សារសំខាន់​វិញ។

៣. ចំណាយ​ពេល​ដើរ

ដើរ​អាច​ជួយ​ឲ្យ​ខួរក្បាល​អ្នក​ធូរស្រាល​ជាង​មុន និង​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​បាន​ស្ងប់ស្ងាត់​ផង​ដែរ។ ការ​ដើរ​ជួយ​ឲ្យ​យើង​ធូរស្រាល​ពី​ការ​ស្មុគស្មាញ​ ព្រោះ​វា​បាន​បង្កើត​អ្វី​ដែល​ថ្មី​ៗ​ និង​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​បន្ទាប់​ពី​ដើរ​ហើយ។

៤. សមាធិ

ការ​ធ្វើ​​សមាធិ​នេះ​ ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ស្ងាត់​បោះ​ចោល​​នូវ​រឿង​​មិន​ល្អ​ដែល​បាន​កើតឡើង ហើយ​អាច​ជួយ​រក្សា​ផ្លូវ​ចិត្ត​របស់​យើង​ឲ្យ​មាន​ផាសុកភាព​ទៀត​ផង។ សមាធិ​ពិត​ជា​មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​មនុស្ស​ទទួល​បាន​ជោគជ័យ ព្រោះ​វា​បាន​ឲ្យ​ពួក​គេ​មាន​ការ​គិត​ល្អ ភ្លឺស្វាង មិន​ធ្វើ​ឲ្យ​ពួក​គេ​គិត​ខុស ឬ​រញ៉េរញ៉ៃ​ឡើយ។

៥. ច្នៃប្រឌិត

មិន​គួរ​នៅ​មួយ​កន្លែង​នោះ​ទេ​ គួរ​តែ​​មាន​ទម្លាប់​ដើរ​ទៅ​មុខ​​ព្រោះ​ក្នុង​ការ​ការងារ​បើ​អ្នក​គ្មាន​គំនិត​ច្នៃ​ប្រឌិត​ទេ​អ្នក​នឹង​ត្រូវ​គេ​ផ្ដួល​បាន។​ ត្រូវ​តែ​មាន​គំនិត​ថ្មី​ៗ​ និង​ច្នៃ​ប្រឌិត​ជានិច្ច​ ព្រោះ​ភាព​ជោគជ័យ​ត្រូវ​ពឹង​លើ​គំនិត​ច្នៃប្រឌិត​អ្នក​បាន​ល្អ​ប៉ុណ្ណា។

៦. មាន​ផែនការ​សម្រាប់​ថ្ងៃ​ថ្មី

គួរ​ចំណាយ​ពេល​គិត​និង​មាន​ផែនការ​ជាមុន​សម្រាប់​ថ្ងៃ​ថ្មី​មុន​ចូល​គេង។​​ ដឹង​ថា​ខ្លួន​ឯង​​ថ្ងៃ​ស្អែក​ធ្វើ​អ្វី?​ រៀបចំ​អ្វី​ខ្លះ?​ ហើយ​បន្ត​ធ្វើ​អ្វី​ខ្លះ​​ទៀត​សម្រាប់​សម្រេច​គោល​ដៅ​ទៅ​មុខ មិន​មែន​គេង​ទាំង​គ្មាន​គិត​អ្វី​ទាំង​អស់​នោះ​ទេ។

បើ​មិន​ទាន់​មាន​ទម្លាប់​ទាំង​នេះ​ទេ​អ្នក​គួរ​ចាប់ផ្ដើម​វា​ពី​ថ្ងៃ​នេះ​ទៅ នោះ​អ្នក​នឹង​ដឹង​ពី​ការ​ផ្លាស់ប្ដូរ​បន្ទាប់​ពី​អនុវត្ត​វា៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទថ្មី