Pacquiao ចូល​ហាត់​លឿន​ខុស​ពី​ធម្មតា ដើម្បី​ត្រៀម​​ជួប​ជើង​ខ្លាំង Lucas Matthysse

  • 2018-05-22 07:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manny Pacquiao ចាប់​ផ្ដើម​ចូល​ហាត់​លឿន​ខុស​ពី​សព្វមួយដង​ មុន​ពេល​ជួយ​ជើង​ខ្លាំង​មក​ពី​អាហ្សង់ទីន Lucas Matthysse នៅ​ថ្ងៃ​ទី ១៥ ខែ កក្កដា ឆ្នាំ ២០១៨​ខាង​មុខនា​ប្រទេស​ម៉ាឡេស៊ី។

នេះ​គឺ​ជា​ការ​ឡើង​សង្វៀន​ជា​លើក​ដំបូង​របស់​កីឡាករ​សញ្ជាតិ​ហ្វីលីពីន ចាប់​តាំង​​ពី​ចាញ់​អ្នក​ប្រដាល់​អូស្ត្រាលីJeff Horn កាល​ពី​ឆ្នាំ​មុន​។ ក្នុង​ប្រកួត​នេះ Pacquiao មាន​ឱកាស​ដណ្ដើម​ខ្សែ​ក្រវាត់ WBA world welterweight មក​វិញ​ប្រសិន​អាច​យក​ឈ្នះ Lucas។

កត្តា​ដែល​អ្នក​ប្រដាល់​អាស៊ី​វ័យ​៣៩​ឆ្នាំ​​បាន​ចូល​ជំរុំ​ហ្វឹកហាត់​​ហើយ​នៅ​សប្ដាហ៍​នេះ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​លឿន​ខុស​ពី​ធម្មតា​ ដោយ​សារ​តែ​បារម្ភ​លក្ខខណ្ឌ​រាងកាយ។ Pacquiao បាន​និយាយ​ថា អាជីព​របស់​គេ​ជិត​នឹង​បញ្ចប់​ហើយ ប៉ុន្តែ​នៅ​មាន​មហិច្ឆតា​​​ដណ្ដើម​យក​ខ្សែ​ក្រវាត់ welterweight។ ពេល​នេះ​គេ​កំពុង​ហ្វឹកហាត់​​យ៉ាង​ខ្លាំង​ក្នុង​ក្លឹប​ជាមួយ​​ដៃគូ​យូរ​ឆ្នាំ Buboy Fernandez៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ