ក្ដៅៗ អតីត​គ្រូ​ Man City ទៅ​ជំនួស​ Moyes នៅ​ West Ham

  • 2018-05-22 08:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

West Ham បាន​ប្រកាស​តែងតាំង​លោក​ Manuel Pellegrini អតីត​អ្នក​ចាត់ការ​ Manchester City ជំនួស​លោក​ David Moyes។​

បុរស​វ័យ​៦៤​ឆ្នាំ​បាន​ចុះ​ហត្ថលេខា​៣ឆ្នាំ​ជាមួយ​ West Ham​ បន្ទាប់​ពី​ឈប់​ដឹកនាំ​ក្លឹប​ចិន​​ Hebei China Fortune កាល​ពី​ពេល​ថ្មី​ៗ។​ Pellegrini ​ឈ្នះ​ពាន​​ Premier League និង​ League Cup ជាមួយ​ Man City និង​នាំ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League កាល​ពី​២​ឆ្នាំ​មុន​។​

អ្នក​ចាត់​ការ​សញ្ជាតិ​ឈីលី​ ធ្លាប់​ដឹកនាំ​ក្លឹប​ធំ​មួយ​ចំនួន​នៅ​អេស្ប៉ាញ​ដូចជា Real Madrid និង​ Villarreal ហើយ​ចំណាយ​ពេល​២​ឆ្នាំ​នៅ​លីគ​កំពូល​ចិន​ Chinese Super League តែ​បាន​ត្រឹម​នាំ​ក្រុម​ Hebei បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ប៉ុណ្ណោះ៕ ​

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន