បេក្ខជននេះស្រាតខោអាវចោល​ គណៈកម្មការភ្នែក​ឡើងស្លឺ តែភ្ញាក់ពេល​ឃើញរឿងអស្ចារ្យ១

  • 2018-05-22 08:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ឡើង​មក​បង្កើត​ទស្សនីយភាព​ថ្មី​លើ​ឆាក​ Britain's Got Talent វគ្គ​ Audition សប្ដាហ៍​ថ្មី ដោយ​នាំមក​នូវ​ក្បាច់​សម្ដែង​​ពិសេស​មួយ។

លោក Sora ដែល​ធ្វើ​ដំណើរ​តាំង​ពី​ប្រទេស​ជប៉ុន​ បាន​ចាប់​យក​វិញ្ញាសា​ សម្ដែង​សៀក​ជូន​គណៈកម្មការ ព្រម​ទាំង​ទស្សនិកជន​ទាំង​អស់​ទស្សនា។ ដំបូង​ឡើយ​លោក​ចេញ​មក​ជាមួយ​ឯក​សណ្ឋាន​ត្រឹម​ត្រូវ​ស្រស់​សង្ហា​ ប៉ុន្តែ​ក្រោយ​មក​ លោក​បាន​ឲ្យ​ជំនួយការ​ម្នាក់ យក​សៀវភៅ​រូប​មួយ​ក្បាល​ ទៅកាន់​តុ​គណៈកម្មការ​ ដើម្បី​បើក​ទំព័រ​រូបភាព​ណា​មួយ​ក្នុង​សៀវភៅនោះ។

ចុង​ក្រោយ​ Sora ក៏ចាប់​ផ្ដើម​ដោះ​សម្លៀកបំពាក់​ម្ដង​មួយៗ​ រហូត​នៅ​សល់​ខោអាវ​ក្នុង​នារី។ អ្វី​ដែល​កាន់​តែ​ហួស​ចិត្ត​ ពណ៌​នៃ​ឈុត​ក្នុង​លោក​កំពុង​ស្លៀក​នោះ​ ដូចទៅ​នឹង​ពណ៌ដែល​គណៈកម្មការ​រើស​មុន​នេះ។ ត្បិតជារឿង​ហួសចិត្ត តែ​ក៏​បាន​ធ្វើឲ្យគណៈកម្មការងើបឈរទះដៃកោតសរសើរនឹង​ទេពកោសល្យពិសេស​នេះដែរ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ យី សុធារី