តោះ!​ មក​ដឹង​ម្ចាស់​មេដាយ​ ៥គ្រឿង​ សុភ័ក្រ​ ចាន់ឧត្ដម​ បាន​ប្រាក់​លើក​ទឹក​ចិត្ត​ប៉ុន្មាន​ពី​សម្ដេច​

  • 2018-05-22 10:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ល្ងាច​ថ្ងៃ​ទី២២​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ អត្តិពលិក​តេក្វាន់ដូ​ ក៏​ដូច​ជា​បេតង់​ បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ជួប​សំណេះសំណាល​ និង​ទទួល​ប្រាក់​លើក​ទឹក​ចិត្ត​ពី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ទៅ​តាម​កម្រិត​ រួម​និង​ចំនួន​មេដាយ​ដែល​ខ្លួន​បាន​ឈ្នះ​ក្នុង​ប្រកួត​របស់​ពួកគេ។​

យុវជន​ សុភ័ត្រ​ ចាន់ឧត្ដម​ ដែល​ឈ្នះ​មេដាយ​មាស​ ៣គ្រឿង​ ប្រាក់១​ និង​សំរឹទ្ធិ​១​ ផង​នោះ​គឺ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ៧២​ ០០០​ ០០០​លាន​រៀង​ និង​ទឹក​ប្រាក់​លើក​ទឹកចិត្ត​ផ្ទាល់​របស់​សម្ដេច​តេជោ​ ចំនួន​ ១៧​ ០០០​ ដុល្លារ​អាមេរិក​ផង​ដែរ។​

រឹលឹក​ដែរ​ថា​ ក្រុម​កីឡា​តេក្វាន់ដូ​ ITF​ របស់​កម្ពុជា​ បាន​ឈ្នះ​មេដាយ​សរុប​ចំនួន​ ២១​គ្រឿង​ នៅ​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​អាស៊ី​លើក​ទី៩​ នៅ​ឯ​ប្រទេស​ម៉ុងហ្គោលី​ កាល​ពី​ពាក់កណ្ដាល​ខែ​ឧសភា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ថ្មីៗ​នេះ៕​

សម្ដេចតេជោ និង​ សុភ័ក្រ ចាន់ឧត្ដម

អត្ថបទ៖ នួន ស៊ីណា​