Xiaomi Mi 8 បំពាក់​ RAM 8GB តែ​តម្លៃ​កុំ​មើល​ធូរ​ជាង iPhone X ច្រើន​ណាស់!

  • 2018-05-22 12:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi កំពុង​ស្ថិត​ក្នុង​ផែនការណ៍​ត្រៀម​ប្រារព្ធ​ខួប ៨ ឆ្នាំ ក៏​ដូច​ជា​ប្រកាស​នូវ​ស្មាតហ្វូន​ជំនាន់​ក្រោយ Mi 8 នា​ថ្ងៃ​ទី ៣១ ​ឧសភា។ មុន​ដល់​ថ្ងៃ​បង្ហាញ​ខ្លួន​ជាង ១ សប្តាហ៍ ស្មាតហ្វូន​ម៉ាស៊ីន​ខ្លាំង​របស់​ប្រទេស​ចិន ក៏​ត្រូវ​បាន​គេ​ទម្លាយ​ចេញ​នូវ​តម្លៃ ដោយ​ជំនាន់ RAM 6GB/64GB ROM ថ្លៃ ៤៤០ ដុល្លារ និង​ជំនាន់ RAM 8GB/128GB ROM ថ្លៃ ៥០០ ដុល្លារ

ប្រភព​បន្ត​ Mi 8 ក៏​នឹង​បំពាក់​អេក្រង់​ទំហំ ៦,០១ អ៊ីញ មាន​ប្រើ​មុខងារ​ស្កេន​ផ្ទៃ​មុខ​បែប 3D ស្រដៀង​នឹង Face ID មាន​លើ iPhone X របស់ Apple។ ចំណែក​ឯ​បន្ទះ​ឈីប​ដាក់​ដល់ Snapdragon 845 ព្រោះ​ធ្លាប់​ប្រកាស​កាល​ពី​ខែ​ធ្នូ​ដោយ CEO ក្រុមហ៊ុន Xiaomi លោក Lei Jun ក្នុង​សន្និសីទ Qualcomm ម្តង​រួច​មក​ហើយ។

ចំពោះ​សមត្ថភាព​កាមេរ៉ា​ស្ថិត​ជា​មន្ទិល​សង្ស័យ ប៉ុន្តែ​តាម​ដំណឹង​ល្ហិចល្ហៀង​កន្លង​មក​ក៏​ថា​នឹង​មាន​ប្រើ​បច្ចេកវិទ្យា AI ឆ្លង​កាត់​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់​នៅ​ខាង​ក្រោយ និង​ខាង​មុខ​អាច​ថត Portrait ក្នុង​ទម្រង់ ១២ ប្រភេទ​ខុស​ពី​គ្នា ដូច​ដែល​ធ្លាប់​បាន​ឃើញ​លើ Mi 6x បង្ហាញ​ខ្លួន​ខែ​មុន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា