មាន​រឿង​ហើយ បទ​ "Fake Love" របស់​​ BTS កំពុង​មាន​រឿង​ចម្រូងចម្រាស់លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​

  • 2018-05-22 12:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ មាន​ព័ត៌មាន​លេច​ឮ​ថា​ មាន​ការ​ផ្អាក​ការ​ផ្សាយ​បទ​ចម្រៀង​ Fake Love របស់​ក្រុម​ BTS នៅ​តាម​បណ្ដា​ប៉ុស្តិ៍​វិទ្យុ​ និង​ទូរទស្សន៍​អាមេរិក​។

ជាក់ស្ដែង​ ការ​ផ្អាក​មិន​ឲ្យ​ចាក់​ផ្សាយ​បទ​ Fake Love របស់​ក្រុម​ BTS នេះ​ ក្រោម​មូលហេតុ​ថា​ ក្នុង​បទ​ចម្រៀង​ Fake Love នេះ​ មាន​ពាក្យ​ថា​ 니가 (niga មាន​ន័យ​ថា​ អ្នក​) និង​ពាក្យ 내가 (naega មាន​ន័យ​ថា​ខ្ញុំ​) ដែល​ពាក្យ​ទាំង​២​នេះ​ ងាយ​នឹង​ស្ដាប់​ដូច​ពាក្យ​ N​ ។

បើ​តាម​ពិធី​ករ​ JJ Ryan នៅ​ស្ថានីយ​ 1027KJ103 Oklahoma City បាន​ឲ្យ​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ផ្អាក​ការ​ចាក់​ផ្សាយ​បទ​ Fake Love ព្រោះ​តែ​ខាង​ Federal Communications Commission បាន​ទទួល​ការ​រិះគន់​ជា​ច្រើន​នៃ​បទ​មួយ​នេះ​។

ទោះ​ជា​យ៉ាង​ណា​ មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចេញ​មក​តវ៉ា​ថា​ វា​មិន​យុត្តិធម៌​ក្នុង​ការ​ផ្អាក​ការ​ផ្សាយ​បទ​ Fake Love ព្រោះ​វា​ជា​ភាសា​កូរ៉េ​ មិន​មែន​ជា​ភាសា​អង់គ្លេស​។

សូម​រំលឹក​ផង​ដែរ​ កន្លង​ទៅ​ ក៏​មាន​បទ​ I am the best របស់​ក្រុម​ 2NE1 ត្រូវ​បាន​ផ្អាក​ការ​ចាក់​ផ្សាយ​ដូច​នេះ​ដែរ​៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ម៉េង សុខហួយ