អ្នក​ចាំ​ទី​ដៃ​ទី​ពីរ​ Man Utd ​ត្រូវ​ដក​ចេញ​ពី​ជម្រើស​ជាតិ​

  • 2018-05-23 00:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Romero ត្រូវ​ដក​ចេញ​ពី​ជម្រើស​ជាតិ​អាហ្សង់ទីន​សម្រាប់​ព្រឹត្តិការណ៍​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ ដោយសារ​របួស​ជង្គង់។

អ្នក​ចាំទី​ដៃ​ទី​ពីរ​របស់​ Manchester United តែង​លេង​ជម្រើស​ដំបូង​ជា​និច្ច​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប៉ុន្តែ​បញ្ហា​របួស​បាន​ធ្វើ​ឲ្យ​រូប​គេ​បាត់បង់​ឱកាស​ធំ​។ Romero បង្ហាញ​ខ្លួន​៩៤​លើក​ឲ្យ​ក្រុម​ជើង​ឯក​ World Cup ២​សម័យ​កាល។​ អវត្តមាន​ខាងលើ​អាច​ឲ្យ​ Willy Caballero របស់​ Chelsea ក្លាយ​ជា​ដៃ​ទី​មួយ​វិញ។

ដោយ​ឡែក​អ្នក​ចាំទី​២នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​កោះហៅ​មាន​ Franco Armani របស់​ River Plate ដែល​មិន​ធ្លាប់​ជាប់​ជម្រើស​ជាតិ​ និង​ Nahuel Guzman របស់​ក្រុម Tigres ធ្លាប់​លេង​ឲ្យ​អាហ្សង់ទីន​បាន​៦​ប្រកួត៕

ប្រភព៖ Goal   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម