ឡើងប្រធានក្រុមភ្លាម Kane បោះពាក្យធ្វើឲ្យអ្នកគាំទ្រអង់គ្លេសមានសង្ឃឹម
- 2018-05-23 01:03:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡើងប្រធានក្រុមភ្លាម Kane បោះពាក្យធ្វើឲ្យអ្នកគាំទ្រអង់គ្លេសមានសង្ឃឹម
ចន្លោះមិនឃើញ
Harry Kane ត្រូវបានតែងតាំងជាប្រធានក្រុមអង់គ្លេសថ្មីសម្រាប់ព្រឹត្តិការណ៍ World Cup ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Gareth Southgate។
ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ ត្រូវលោក Southgate ប្រាប់ពីផែនការផ្ដល់ស្លាកប្រធានក្រុមឲ្យពាក់តាំងពីប៉ុន្មានសប្ដាហ៍មុនមកម្ល៉េះ តែទើបថ្ងៃអង្គារនេះប៉ុណ្ណោះដែលការប្រកាសជាផ្លូវការត្រូវបានធ្វើឡើងចំពោះមុខអ្នកសារព័ត៌មាន។
Kane គឺជាកម្លាំងសំខាន់របស់ Tottenham Hotspur ស៊ុតបាន៤១គ្រាប់កាលពីរដូវកាលមុន និងជា Top Scorer លេខ២នៅលីគកំពូល Premier League។ ក្រោយឡើងតំណែងម្ចាស់អាវលេខ១០រូបនេះអះអាងថា តោកំណាចអង់គ្លេសពិតជាអាចឈ្នះពាន World Cup នៅរុស្ស៊ី។
"វាមិនសមទេបើយើងគ្មានក្ដីស្រមៃឈ្នះ World Cup ព្រោះវាជាពានធំបំផុតនៅក្នុងលោក។ ខ្ញុំគិតថាអង់គ្លេសអាចឈ្នះ ហើយក្រុមណាក៏អាចឈ្នះបានដែរ។ ខ្ញុំមិនអាចអង្គុយនៅទីនេះ ហើយនិយាយថាយើងមិនឈ្នះពានបានទេ ព្រោះយើងអាចធ្វើបាន"។ Kane និយាយដូច្នេះ៕