សុទ្ធតែ​តារាលំដាប់ពិភពលោកមកថតរូបជាមួយ BTS ក្នុង​កម្មវិធីប្រគល់ពាន Billboard ឆ្នាំនេះ

  • 2018-05-23 01:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​ជាថ្មី​ក្នុង​កម្មវិធី​ "Billboard Music Awards” BTS ពិតជា​បាន​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ខក​បំណង​នោះ​ទេ។

ជាក់ស្ដែង​កាល​ពី​ថ្ងៃទី​ ២០ ខែ​ឧសភា (វេលា​ក្នុង​ប្រទេស​កូរ៉េ) BTS មិន​មែន​បង្ហាញ​វត្តមាន​ត្រឹម​តែ​សម្ដែង​ប​ទ​ថ្មី​ "Fake Love” និង​ឈ្នះ​ពាន​ "Top Social Artist Award” នោះ​ទេ ក្រុម​នេះ​ក៏​បាន​ជួប​តារាលំដាប់​ថ្នាក់ពិភពលោកជា​ច្រើន​នាក់​ ព្រមទាំង​បាន​​ផ្ដិត​យក​រូបថត​ទុក​ជា​អនុស្សាវរីយ៍​ថែម​ទៀត​ផង។

អ្វី​ដែល​កាន់​តែ​ពិសេស​ តារា​ដែល​បាន​ថត​ជាមួយ​ក្រុម​កូរ៉េ​សមាជិក​ ៧​នាក់​នេះ​ ក៏​បាន​​បង្ហោះ​លើគណនី​សង្គម​ផ្ទាល់​ខ្លួន​ទៀត​ផង ក្នុង​នោះ​មាន​ទាំង​ Twitter និង​ Instagram។

តើ​មាន​តារា​ណា​ខ្លះ​ដែល​បាន​ថត​រូប​ជាមួយ​ BTS ទស្សនា​ដូច​ខាងក្រោម៖

១. Taylor Swift

២. John Legend

៣. Tyra Banks

៤. Chain's Smoker

៥. Rebel Wilson

៦. Derek Hough

៧. DJ Khaleed

៨. Lil Pump

៩. Pharrel Williams

១០. Frankie J. Grande

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម