Mane គំរាម Real Madridថា គេ​កំពុង​ស្រេកឃ្លាន​គ្រាប់​បាល់​ណាស់

  • 2018-05-23 02:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane ខ្សែ​ប្រយុទ្ធ​របស់ Liverpool បាន​​បោះពាក្យ​ទៅ​កាន់​ក្រុម Real Madrid ថា គេស្រេកឃ្លាន​គ្រាប់​បាល់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។

កីឡាករ​សញ្ជាតិ​សេណេហ្គាល់​ជា​កម្លាំង​​​ប្រយុទ្ធ​ដ៏​សំខាន់​របស់​ ជួយ​ Liverpool​ រក​បាន​៤០​គ្រាប់​ក្នុង Champions League រដូវ​កាល​នេះ។ ក្នុង​នោះ​គេ​បង្ហាញ​ខ្លួន​១៤​ប្រកួត​ រក​បាន​៩​គ្រាប់ ហើយ​មាន​បំណង​ចង់​សម្រេច​ក្ដី​ប្រាថ្នា​របស់​ហង្សក្រហម​លើក​ពាន UCL នៅ​ទីក្រុង Kiev នៅ​ថ្ងៃ​ទី ២៦ ខែ ឧសភា​ខាង​មុខ។

“ខ្ញុំ​គិត​ថា​ជិត​រក​បាន​គ្រាប់​ទៀត​ហើយ។ ជា​ការ​ពិត​ខ្ញុំ​សប្បាយ​ចិត្ត ប៉ុន្តែ​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ គូរ​តែ​រក​គ្រាប់​គ្រាប់​ការ​ប្រកួត​នីមួយ​ៗ​ដើម្បី​ជួយ​ក្រុម។ ពេល​នេះ​ពួក​យើង​មាន​ការ​ប្រកួត​សំខាន់​មួយ​ក្នុង​ដៃ។ ដូច្នេះ​ហេតុ​អ្វី​​មិន​ព្យាយាម​បង្ហាញ​ភាព​ល្អ​របស់​យើង រក​គ្រាប់​ដើម្បី​ក្រុម​និង​ឈ្នះ​ពាន?” សម្ដី Mane៕ ​

ប្រភព៖ Independent   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម