ចង់​កែ​ច្រមុះ​ត្រូវ​ម៉ាច់! ពេទ្យ​ល្បី​ឈ្មោះ​ក្នុង​ស្រុក​មួយ បញ្ចុះ​តម្លៃ ៣០%

  • 2018-05-23 02:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រម៉ូសិន​ពិសេស​សម្រាប់​អ្នក​ចង់​កែ​ច្រមុះ ហើយ​មិន​ចង់​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ ដោយ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្កាយ​ប្រាក់ នឹង​មាន​ការ​បញ្ចុះ​តម្លៃ ៣០% ទៅ​លើ​ផលិតផល​ខ្ទង់​ច្រមុះ​មក​ពី​សហរដ្ឋ​អាមេរិក។

ការ​បញ្ចុះ​តម្លៃ​នេះ នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ខែ ៥ ពោល​គឺ​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី៣១ ឧសភា ដោយ​ខ្ទង់​ច្រមុះ​តម្លៃ ១ ០០០ដុល្លារ ចុះ​មក​ត្រឹម ៧០០ដុល្លារ​តែ​ប៉ុណ្ណោះ។

លោកជំទាវ ហម ស៊ីនួន នាយិកា​ផ្កាយ​ប្រាក់ បាន​លើក​ឡើង​ថា៖ "ការ​កែ​ច្រមុះ​នៅ​យើង​មាន​ច្រើន​ប្រភេទ ហើយ​ខ្ទង់​ច្រមុះ​ក៏​មាន​ច្រើន​ប្រភេទ​ទៅ​តាម​តម្លៃ​ដែរ​អ៊ីចឹង​ទៅ តែ​ខ្ទង់​ដែល​យើង​ប្រូម៉ូសិន​នេះ គឺ​ខ្ទង់​ល្អ​មក​ពី​អាមេរិក ដោយ​តម្លៃ​ដើម​វា ១ ០០០ដុល្លារ ឥឡូវ​នេះ​តម្លៃ​ត្រឹម ៧០០ដុល្លារ​ទេ"។

ផ្កាយ​ប្រាក់ ជា​មជ្ឈមណ្ឌល​កែ​សម្ផស្ស​មួយ មាន​កេរ្តិ៍​ឈ្មោះ ២៥ឆ្នាំ​មក​ហើយ​នៅ​កម្ពុជា ដោយ​មិន​ត្រឹម​តែ​មាន​ពេទ្យ​បទ​ពិសោធន៍​យូរ​ឆ្នាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​សិក្សា​ពី​ក្រៅ​ប្រទេស និង​មាន​ពេទ្យ​តាម​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ ដើម្បី​ធានា​គុណភាព​កែ​សម្ផស្ស។

ព័ត៌មាន​បន្ថែម​ទូរសព្ទ​លេខ 012/ 090 /069 / 093/ 070/ 010/ 087 992 000/ 016 662 000/ 012 97 97 97 ឬ​ចូល​ទៅ​ផេក​ហ្វេសប៊ុក Phkayprak Beauty & Skin Care Center - ផ្កាយប្រាក់

លោកជំទាវ ហម ស៊ីនួន នាយិកា​ផ្កាយ​ប្រាក់ (កណ្ដាល)

អត្ថបទ៖ វិទូ