ម្ចាស់ពិធីត្រូវ​ជះលុយទាំងដៃៗ បើ​ចង់​អញ្ជើញតារាបូលីវូដ​ទាំងនេះមកក្នុងមង្គលការខ្លួន

  • 2018-05-23 03:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គល​ការ​ក្នុង​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន​ ប្រជាជន​មាន​ការ​បើកបង្ហាញ​ជាសាធារណៈ​ មិនសូវ​លាក់​លៀម​ដូច​មុន​នោះទេ ហើយ​ទឹកប្រាក់​ត្រូវ​ចំណាយ​ក្នុង​ពិធី​ក៏​មាន​ចំនួន​ច្រើន​ដែរ ដើម្បី​ធ្វើ​ឲ្យ​ពេលវេលា​ដ៏​មាន​ន័យ​ក្នុង​ជីវិតនោះ​កាន់​តែ​ពិសេស។

ម្ចាស់​ដើម​ការ​​​​​​​​​​​​​​​​​​​តែងរៀបចំ​យ៉ាង​ល្អិតល្អន់​ និង​ប្រាថ្នា​ចង់​ឲ្យ​ពិធី​ខ្លួន​មាន​ភាព​លេចធ្លោ។ ពេល​ខ្លះ​ពួកគេ​ ថែម​ទាំង​មិន​ខ្លាច​ក្នុង​ការចំណាយ​លុយ​អញ្ជើញ​តារា​បូលីវូដ​ល្បីៗ​មក​ចូលរួម​ទៀត​ផង ស្រប​ពេល​អ្នក​ខ្លះ​ទៀត​មិន​អាច​​​ធ្វើ​ទៅ​រួច​ ព្រោះ​តម្លៃ​ខ្លួន​តារា​ទាំង​នោះ​ខ្ពស់​ៗណាស់។

ដើម្បី​ជម្រះ​ចម្ងល់​នេះ​ សូម​មក​ដឹង​ទាំង​អស់​គ្នា​ ថា​តើ​កំពូល​តារា ៥​នាក់​ប្រចាំ​ប្រទេស​ឥណ្ឌា​ទទួល​បាន​ប្រាក់​ប៉ុន្មាន​សម្រាប់​មង្គល​ការ​មួយ​រោង?

១. តារាសម្ដែង Shahrukh Khan

ស្ដេច​បូលីវូដ​រូបនេះ​ ជា​តារា​ដែល​រះ​គ្រប់​សម័យ​កាល។ ពិត​ណាស់ Shahrukh Khan ល្បី​ឈ្មោះ​មិន​អន់​ទេ​ក្នុង​ប្រទេស​ឥណ្ឌា​ ថែម​ទាំង​ជា​អ្នក​មាន​ឥទ្ធិពល​ជាង​គេ​ ក្នុង​ពិភពសិល្បៈ​ទៀត​ផង ដូចនេះ​តើ​អ្នកណា​មិន​ចង់​អញ្ជើញ​លោក​មក​ចូលរួម​ក្នុង​ថ្ងៃ​ពិសេស​នោះ? ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា បើ​ម្ចាស់​ដើមការចង់​ឲ្យ​ លោក​បង្ហាញ​វត្តមាន​ក្នុង​ពិធី​ នោះ​ត្រូវ​ចំណាយ​ប្រាក់​ ៣០លានរូពី (ប្រហែល ៤៤១ ១១៤ដុល្លារ) សម្រាប់​វត្តមាន​រយៈពេល ២ ទៅ៣ម៉ោង។

២. តារាសម្ដែង Katrina Kaif

ស្រីស្អាត​លេចធ្លោ​ប្រចាំ​ពិភព​បូលីវូដ​នេះ​ មាន​តម្លៃ​ខ្លួន​ ២០លានរូពី (ប្រហែល ២៩៤ ០៧៤ដុល្លារ) សម្រាប់​ពិធី​មង្គលការ​ មួយ​រោង។

៣. តារាសម្ដែង​ Akshay Kumar

ងាក​ចូល​តារា​ប្រុស​មាឌ​ឌាំង​នេះ​ក៏​មិន​ណយ​ដែរ​ ដូចនេះ​គ្រាន់​តែ​ឃើញ​វត្តមាន​លោក​ក្នុង​ពិធី​មង្គលការ​ ភ្ញៀវ​ចូលរួម​​ផ្សេង​ទៀត​នឹង​ដឹង​ថា​ ម្ចាស់​ដើមការ​ហ៊ាន​ចំណាយ​ខ្ពស់​ប៉ុណ្ណា។ ពិត​ណាស់​ ដើម្បី​អញ្ជើញ​ Akshay មកក្នុង​ពិធីមង្គលការ​ ត្រូវ​ចំណាយ​ ១៥លាន​រូពី (ប្រហែល ២២០ ៥៥៧ដុល្លារ)។

៤. តារាសម្ដែង Deepika Padukone

កាល​ណា​មាន​វត្តមាន​ Deepika ក្នុង​ពិធី​មង្គលការ​ នោះ​នឹង​ធ្វើ​ឲ្យ​ថ្ងៃនោះ​កាន់​តែ​ពិសេស​ ប៉ុន្តែ​ត្រូវ​ចំណាយ​លុយ​ ១០លានរូពី (ប្រហែល ១៤៧ ០៣៨ដុល្លារ) ឯណោះ។

៥. តារាសម្ដែង​ Ranveer Singh

ប្រសិន​ចង់​ឲ្យ​ថ្ងៃ​ដ៏​សែន​មានអត្ថន័យ​ក្នុង​ជីវិត​ប្រព្រឹត្តិ​ទៅ​ជា​ពិសេស​ ដូចនេះ​ Ranveer អាច​ជួយ​បាន។ អ្នក​រៀបចំ​មង្គលការ​ត្រូវ​ហ៊ាន​ចំណាយ​លុយ​ដល់​ទៅ​ ១០លានរូពី (ប្រហែល ១៤៧ ០៣៨ដុល្លារ) ដើម្បី​អញ្ជើញ​លោក​មក​ជាកិត្តិយស និង​បង្កើន​ភាព​ហ៊ឹកហ៊ាក់​ថែម​មួយ​កម្រិត៕

ប្រភព៖ caravanalive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម