អស់ពី G-Dragon ពេលនេះ Daesung ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ម្ដង

  • 2018-05-23 07:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម BIGBANG តារា​ចម្រៀង Daesung ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទាហាន​ក្នុង​ខេត្ត Chuncheon ដែល​ជា​ទី​កន្លែង​ដែល​លោក​កំពុង​បំពេញ​កិច្ចការ​ទាហាន​សព្វថ្ងៃ​នេះ។

តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ប្រុស​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល។ ចំណែក​ខាង​មន្ទីរពេទ្យ​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា តារា​ចម្រៀង Daesung ពិត​ជា​កំពុង​សម្រាក​ព្យាបាល​ពិត​មែន ប៉ុន្តែ​នឹង​ត្រូវ​ចេញ​ពី​មន្ទីរពេទ្យ​ឆាប់​ៗ​ក្រោយ​ទទួល​ការ​ព្យាបាល​រួច​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខាង​មន្ទីរពេទ្យ​ខាង​លើ​មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​លោក​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​នេះ​ទេ ពួក​គេ​គ្រាន់​តែ​ប្រាប់​ថា វា​ជា​បញ្ហា​ផ្ទាល់​ខ្លួន។

ជា​សំណាង​ល្អ​ដែរ ដែល​ស្ថានភាព​ជំងឺ​របស់​លោក​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ មួយ​វិញ​ទៀត លោក​ក៏​ជា​សមាជិក​ទី​២​ហើយ​នៃ​​ក្រុម BIGBANG ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នោះ​ក្នុង​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​តារា​ចម្រៀង G-Dragon៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា