ធ្លាប់ដឹង ពិធីករ​រូបសង្ហា១២រូប និយាយភាសាអង់គ្លេសបានយ៉ាងល្អ

  • 2018-05-23 09:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារាពហុជំនាញ​ ១១រូប ដែលអាចសម្តែងផងនិងពិធីករផងក្រៅពីមានរូបរាងស្រស់សង្ហារថែមទាំងមានសំនួន វោហារស័ព្ទមិនចេះរីងស្ងួតក្នងុការបញ្ចេញសំលេងក្នុងវេទិកាធំតូចជាច្រើនទាំងជាតិនិងអន្តរជាតិហើយពិធីករទាំងប៉ុន្មានរូបនេះក៏ចេះទាំងភាសាអន្តរជាតិនិងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អថែមទៀតផង។ ចង់ដឹងថាមានពីធីកររូបណាខ្លះទស្សនារូបភាពខាងក្រោម៖

១- ជា វិបុល ជាពិធីករដែលពូកែវោហារស័ព្ទនឹងពូកែបត់បែនទៅតាមកម្មវីធីដែលអ្នករៀបចំតម្រូវឲ្យលោក ហើយលោកថែមទាំងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អទៀតផងក្នុងការវីធីតូចធំជាច្រើន។

២-តាប៊ុល ជាពិធីករឆ្នើមដែលពូកែខាងលេងសើចកំប្លុកកំប្លែងទាក់ចិត្តអ្នកទស្សនាក្នុងកម្មវីធីរបស់ខ្លួននិង អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អហើយថែមទាំងជាអ្នកបង្កើតកម្មវីធីកម្សា​ន្តថែមទៀតផង។

៣- ជា សុវណ្ណារិទ្ធ ជាពិធីករដែលពូកែគ្រប់គ្រងក្នុងការនិយាយស្តីនិងប្រើពាក្យពាចន៍ផ្លូវការហើយថែមទាំង ចេះភាសាអង់គ្លេសនិងថៃផងដែរ។

៤- ភោ សុផានិត ពិធីករដែលមានវោហារស័ព្ទយ៉ាងល្អក្នុងការដំណើរការកម្មវីធីនិងអាចប្រើប្រាស់ភាសាអង់ គ្លេសបានយ៉ាងល្អថែមទៀតផងមិនត្រឹមតែប៉ុណ្នោះទេគឺលោកអាចទាញចិត្តអ្នកទស្សនានូវទឹកដមសម្លេងដ៏ ផ្អែមស្រទន់របស់លោកថែមទៀតផង។

៥- យ៉ារ៉ូ ពិធីករមាឌតូចដែលពូកែប៉ួបាច់ក្នុងការពិពណ៌នាក្នុងកម្មវិធីដែលលោកកាន់និងពូកែនិយាយទាញ ចិត្តដល់អ្នកទស្សនាហើយថែមទាំងនិយាយភាសាអង់គ្លេស។

៦- សេង មង្គល ជាពិធីកររូបសង្ហារដែលពូកែទាំងវោហារស័ព្ទនិងរៀបចំការស្លៀកពាក់ក្នុងចូលរួមកម្មវិធី ហើយថែមទាំងអាចនិយាយភាសាអង់គ្លេសនិងថៃបានយ៉ាងល្អដែមទៀតផង។

៧- យឹម ណារ៉ា ជាពិធីករដែលពូកែពញាក់អារម្មណ៍អ្នកទស្សនាឲ្យភ្ញាក់ក្នុងកម្មវីធីចាប់រង្វាន់ហើយលោក ថែមទាំងចេះនិយាយភាសាអង់គ្លេសនិងថៃបានយ៉ាំងល្អទៀត។

៨- អៀង វិឆ័យ ជាពិធីករដែលកាន់កម្មផ្នែកចំណេះដឹងនឹងជុំវិញប្រវត្តិតារាហើយថែមទាំងអាចនិយាយ ភាសាអង់គ្លេសនិងថៃបានយ៉ាងល្អផងដែរ។

៩- សុខ រ៉ាស៊ី ជាពិធីករដែលពូកែវោហារស័ព្ទដូចគ្នាហើយលោកក៏ប្រឡូកក្នុងកម្មវិធីតូចធំជាច្រើនហើយ ថែមទាំងនិយាយភាសាអង់គ្លេសបានយ៉ាងផងដែរ។

១០- សាយ រតនៈ ជាពិធីករដែលពូកែជជីកសួរជីវប្រវត្តិផ្ទាល់ខ្លួនរបស់តារាៗហើយលោកថែមទាំងចេះ និយាយភាសាអង់គ្លេសបានយ៉ាងល្អផងដែរ។

១១- ខាត់ វៃហាំង ជាតារាផងនិងពិធីករផងលោកក៏ជាពិធីករដែលពូកែវោហារស័ព្ទដែលក្នុងកម្មវិធីភ្លក់ម្ហូបរបស់តារាហើយលោកថែមទាំងចេះនិយាយភាសាអង់គ្លេសនិងថៃបានយ៉ាងល្អផងដែរ៕

១១- Jimmy​ ជាតារាផងនិងពិធីករផងលោកក៏ជាពិធីករដែលពូកែវោហារស័ព្ទដែលក្នុងកម្មវិធីក៏ជាអ្នកផលិតកម្មវិធីហើយលោកថែមទាំងចេះនិយាយភាសាអង់គ្លេសបានយ៉ាងល្អផងដែរ៕

អត្ថបទ៖ សិរីរត្នន៍