បឹង​កេត​ រំពឹង​​មិន​ពិបាក​ខ្លាំង​ក្នុង​ការ​យក ៣​ពិន្ទុ​ពី​អគ្គិសនី​​​ចុង​សប្ដាហ៍​នេះ

  • 2018-05-23 07:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បឹង​កេត​​ នឹង​ជួប​ក្រុម​អគ្គិសនី​កម្ពុជា​នៅ​​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​​​​​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៧ ​នៅ​ទឹក​ដី​របស់​អគ្គិសនី​កម្ពុជា។

លោក ហៅ សុជាតិ (ស្ដាំ)

​ទាក់​ទង​ការ​ប្រកួត​នេះ​​លោក ហៅ​ សុជាតិ គ្រូ​បង្វឹក​បឹង​កេត​បាន​ឲ្យ​ដឹង​ថា​ លោក​រំពឹង​​មិន​មាន​ភាព​លំបាក​​ខ្លាំង​ទេ​ក្នុង​ការ​ប្រជែង​យក​ ៣ ពិន្ទុ​ពី​អគ្គិសនី​កម្ពុជា។ ​មូល​ហេតុ​ដែល​លោក​គិត​ដូច្នេះ​ ដោយ​សារ​​​​ដៃ​គូ​មួយ​នេះ​​មាន​ភាព​ធ្លាក់​ចុះ​ទម្រង់​លេង​ខ្លាំង​​ខុស​ប្លែក​ពី​​ដូច​រដូវ​កាល​មុន។ ​ ​លោក​បន្ថែម​ថា អគ្គិសនី​មាន​កីឡាករ​កម្ពុជា​ល្អ​ៗ ប៉ុន្តែ​នៅ​ពេល​ប៉ះ​ក្រុម​ដែល​​មាន​កីឡាករ​បរទេស​ល្អ​ៗ​នោះ​ពួក​គេ នឹង​មាន​ភាព​ពិបាក​ទប់ទល់។ ​បឹង​កេត​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ក្នុង​ចំណោម ៦ ប្រកួត​កន្លង​មក​ឈ្នះ ៥ និង​ស្មើ​១ មាន ១៦ ពិន្ទុ​ស្ថិត​នៅ​លេខ ២ ​ស្មើ​ពិន្ទុ​ក្រុម​លេខ ១​​ណាហ្គាវើល។ ចំណែក​អគ្គិសនី​វិញ​ទើប​តែ​រក​បាន ៣​ ពិន្ទុ​ក្នុង​ចំណោម ៦​ប្រកួត​របស់​ពួក​គេ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​