រឿងសម្ងាត់ទាំង៩ ព្រះអង្គម្ចាស់ Harry និង​ Meghan មិនចង់បង្ហាញឲ្យដឹង

  • 2018-05-23 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​រៀបអភិសេក​របស់​ព្រះ​អង្គ​ម្ចាស់ Harry និង​មហេសី Meghan Makle នៅ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក។ មួយ​វិញ​ទៀត ដោយសារ​ការ​គាំទ្រ​ និង​រំភើប​ពី​ក្ដី​ស្នេហ៍​ស្មោះ​ស្ម័គ្រ​របស់​គូស្នេហ៍​១​នេះ​បែប​នេះ​ហើយ​ ទើប​មហាជន​ចង់​ដឹង​រឿងរ៉ាវ​ផ្សេង​ៗ​របស់​អ្នក​ទាំង​ ២។

​​​ដោយសារ​អ៊ីនធឺណិត​មាន​ភាព​រីកចម្រើន​ខ្លាំង​ ដូចនេះ​អាថ៌កំបាំង​របស់​ ព្រះអង្គម្ចាស់ Harry និង​ Meghan មិន​ទៅ​ណា​ឆ្ងាយ​ពី​ការ​តាមដាន​របស់​​សាធារណជនឡើយ។

រឿង​រ៉ាវ​ដែល​ខំ​លាក់​បាំង​ទាំង​ ៩ បង្ហាញ​ជូន​ប្រិយមិត្ត​ជ្រាប​ដូច​ខាងក្រោម៖

១. ការ​លួច​ទាក់ទង​គ្នា​ស្ងាត់​ៗ

ទោះ​បី​ព្រះអង្គម្ចាស់​ Harry មាន​គេ​ស្គាល់​ច្រើន​ ប៉ុន្តែ​ព្រះអង្គ​នៅ​តែ​ខំ​លាក់​មុខ​កុំ​ឲ្យ​មាន​អ្នក​ចំណាំ​បាន ព្រោះ​ដើម្បី​បាន​ជួប​ម្ចាស់​ចិត្ត។ ស្នេហា​របស់​អ្នក​ទាំង​ ២​ កើត​ឡើង​ដោយសារ​មិត្ត​ភ័ក្ដិ​ណែនាំ​ឲ្យ​ស្គាល់​គ្នា។ ក្រោយ​មក​ ពួកគេតែង​ឆ្លៀត​ណាត់​ជួប​គ្នា​​​ជា​ញឹក​ញាប់​ ទោះ​បី​ជា​ត្រូវ​ហោះហើរ​ពី​ឆ្ងាយ ឬ​ត្រូវ​ចំណាយ​លុយ​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

២. Meghan តែង​បង្ហាញ​តម្រុយ​ជា​រឿយៗ​ពី​ទំនាក់ទំនងស្នេហា​លើ Instagram

នាង​ធ្លាប់​បង្ហោះ​រូប​ចេក ២ផ្លែ ដោយ​សរសេរ​ថា​ "Sleep tight xx” ស្រប​ពេល​ព្រះអង្គ​ម្ចាស់ Harry ចូលចិត្តសោយចេក។ ក្រោយ​មក​ Meghan ក៏​ធ្លាប់​បង្ហោះ​រូប​ នាង​ពាក់​ខ្សែ​ដៃ​របស់​គូស្នេហ៍។ សរុប​មក​នាង​​ព្យាយាម​បង្ហាញ​ជា​រឿយៗ​ពី​ចំណងស្នេហ៍​ ប៉ុន្តែ​ភ្លាម​ៗ​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍។

៣. រឿង​រ៉ាវ​លែងលះ​របស់​ Meghan

មុន​បាន​ជួប​ជាមួយ​ព្រះអង្គ​ម្ចាស់ Harry នាង​ធ្លាប់​ឆ្លង​កាត់​ប្រវត្តិ​លែងលះ​ជាមួយ​ស្វាមី​ដើមឈ្មោះ​ Trevor Engelson ក្រោយ​រស់​នៅ​មិន​ចុះសម្រុង​គ្នា​ ៣ឆ្នាំ។ ក្រោយ​មក​ នាង​ក៏​បាន​ងាក​មក​ផ្ដោត​លើ​ការងារ​សិល្បៈ និង​មិន​យក​ចិត្ត​ទុកដាក់​នឹង​រឿង​ស្នេហា​ទៀត រហូត​ដល់​ពេល​ជួប​គូ​ជីវិតបច្ចុប្បន្ន។

៤. តើ​ព្រះអង្គ​ម្ចាស់ Harry សុំ​ Meghan រៀបការ​ដោយវិធីណា?

មហេសី​ព្រះអង្គ​ម្ចាស់នៃ​ចក្រភព​អង់គ្លេស​រូបនេះ​និយាយថា វា​ពិត​ជារឿង​ភ្ញាក់​ផ្អើលអស្ចារ្យ ព្រោះ​ជា​ការ​សុំ​រៀបការ​ដ៏​សែន​រ៉ូមែនទិក។ ទ្រង់​លុត​ជង្គង់​ ហើយ​ពេលនោះ​នាង​មាន​អារម្មណ៍​ត្រេកអរ​ប្លែក សឹង​តែ​ឆ្លើយ ​"Yes" មុនគូស្នេហ៍និយាយសុំរៀបការចប់ទៀត​ផង។

៥. Meghan ធ្លាប់​ទៅ​លេង​មុខ​វាំង

នារី​ម្នាក់​នេះ​ តែង​ប្រាថ្នា​ចង់​ក្លាយ​ជា​ព្រះនាង​នៃ​គ្រួសារ​រាជវង្សតាំង​ពី​ក្មេង។ មួយ​វិញ​ទៀត​ជា​រឿយៗ Meghan តែង​ទៅ​លេង​មុខ​វាំង។ ពេល​នេះ​អ្វី​ៗ​បាន​ស្រាយ​បញ្ជាក់​ថា​ ក្ដី​ស្រមៃ​ទាំង​ប៉ុន្មាន​របស់​នាង​បាន​សម្រេច​ជាស្ថាពរ។

៦. រឿង​អាម៉ាស់​របស់​ព្រះអង្គ​ម្ចាស់ Harry

ទ្រង់​ធ្លាប់​បង្ក​ភាព​អាម៉ាស់​ដល់​គ្រួសារ​រាជវង្ស​ ដោយសារ​មាន​ម្ដង​នោះ​ ព្រះអង្គ​ធ្លាប់​ស្លៀកពាក់​បែប​អ្នក​សង្គម​និយម​ Nazi រហូត​មាន​ល្អក់កករ​ជាមួយ​ក្រុមអ្នក​ប្រមាញ់​រូប។

៧. ពេល​ជួប​ម្ចាស់ក្សត្រី Elizabeth ជា​លើក​ដំបូង

Meghan បង្ហើប​ថា៖ "ពេល​មានឱកាស​ជួប​ជាមួយ​ម្ចាស់​ក្សត្រី​ដំបូង​ ខ្ញុំ​ឃើញ​ព្រះអង្គ​ម្ចាស់​ Harry សម្លឹង​មើល​សម្ដេច​យាយ​ប្រៀប​ដូច​ យាយ​និង​ចៅទូទៅ​ដែរ មិន​មែន​ក្នុង​ន័យ​គោរព​ក្នុងនាម​ជា​ស្ដេច​ឡើយ។ មួយ​វិញ​ទៀត​សម្រាប់​ពេល​ដែល​ខ្ញុំ​ជួប​ព្រះអង្គ​ (ម្ចាស់ក្សត្រី Elizabteh) គឺ​ពិតជា​សំខាន់​ និង​មានន័យ​ណាស់។ ខ្ញុំ​កាន់​តែ​យល់​ច្បាស់​ពី​ការ​គោរព​ និង​ចំណាយ​ពេល​នៅ​ក្បែរទ្រង់។ ព្រះអង្គ​ពិតជា​ស្ត្រី​អស្ចារ្យពិតៗ”។

៨ ​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​ហូលីវូដ

Meghan មិន​មែន​ជា​តារា​ហូលីវូដ​ល្បីឈ្មោះ​ពេក​ទេ ប៉ុន្តែ​ដោយសារ​នាង​ទាក់ទង​ជាមួយ​ព្រអង្គម្ចាស់ Harry ទើប​ប្រែ​ជា​លេចធ្លោ​តែម្ដង។

៩. លិខិត​ឆ្លងដែន​សញ្ជាតិ​អាមេរិក

អ្វីដែល​ជា​ច្បាប់​តឹងតែង​បំផុត​នោះ​គឺ​ កូនចៅ​រាជវង្ស​នៃ​ចក្រភពអង់គ្លេស​អាច​ទាក់ទង​ស្រឡាញ់​គ្នា​បាន​តែ​ជនជាតិ​អង់គ្លេស​ដូចគ្នា​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​ព្រះអង្គ​ម្ចាស់​ Harry ទ្រង់​បាន​ធ្វើ​តាម​បេះដូង​ មិនខ្វល់​ពី​វិន័យ​អ្វី​ឡើយ​ ឲ្យតែ​បាន​ក្បែរ​ Meghan ដែលជាជនជាតិអាមេរិក៕

ប្រភព៖ The Richest   ប្រែ​សម្រួល៖ យី សុធារី