Demi Lovato នៅ​តែ​កុង​គ្នា​ជាមួយ​ Taylor Swift ក្នុង​កម្មវិធី​ BBMAs

  • 2018-05-23 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Taylor Swift ឈ្នះ​ពាន​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី Billboard Music Awards ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​សប្បាយ​ចិត្ត​ជាមួយ​នាង​នោះ​ទេ។ ខណៈ​ពេល​ Taylor កំពុង​តែ​បញ្ចេញ​ពាក្យ​ពេចន៍​ថ្លែង​អំណរគុណ​ផ្សេងៗ គេ​សង្កេត​ឃើញ​ថា Demi Lovato មើល​ទៅ​ដូច​ជា​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​ ក្នុង​ឱកាស​ Taylor កំពុង​តែ​និយាយ​រៀប​រាប់​ អំពី​នារីៗ​ដែល​ជា​អ្នក​សិល្បៈ​ក្នុង​វិស័យ​ចម្រៀង។ នេះ​ដោយ​សារ​តែ​អ្នក​កាន់​កាមេរ៉ា​បាន​ផ្លាស់​ប្ដូរ​ទីតាំង​ទៅ​មើល Demi ជំនួស​វិញ​ព្រោះ​នាង​បាន​ធ្វើ​មុខ​ដូច​ជា​មិន​ពេញចិត្ត​ទាល់​តែ​សោះ។

វា​មិន​ប្រាកដ​ទេ​ដែល​ម្ចាស់​បទ​ "Sorry Not Sorry” កំពុង​តែ​គិត​ពី​អ្វី​ ដោយ​សម្លឹង​​មើល Taylor ដោយ​ប្រើ​ទឹក​មុខ​ដូច្នេះ។ អ្នក​គាំទ្រ​តារា​ទាំង​ពីរ​ធ្លាប់​ដឹង​ហើយ​ថា Demi ធ្លាប់​រិះគន់​ Taylor ដោយ​សារ​តែ​មិត្តភ័ក្ដិ​ល្បីៗ​របស់​នាង​ជា​ច្រើន (Taylor's Squad)​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​រិះគន់ Taylor ថា​នាង​មិន​បាន​ជួយ​អ្វី​ចំពោះ​រឿង​ក្ដី​របស់ Kesha កាល​ពី​ឆ្នាំ ២០១៦​ ទៀត​ផង​។ ផ្ទុយ​ទៅ​វិញ Taylor បាន​បរិច្ចាក​ទឹក​ប្រាក់​ដល់​ទៅ ២៥​ម៉ឺន​ដុល្លារ​សម្រាប់​រឿង​ក្ដី​នេះ​ ប៉ុន្តែ Demi នៅ​តែ​មិន​ពេញ​ចិត្ត។

នេះ​ជា​រូប​ថត Demi ដែល​គេ​ថត​បាន​នៅ​ក្នុង​រាត្រី​កម្មវិធី BBMAs ចំ​ពេល​ Taylor ទទួល​ពាន​៖

ប្រភព៖ popsugar   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម