យុវជន ​U18 បាទី​ ឈ្នះ​ ជើង​ឯក​ពាន​សម្តេចតេជោ ហ៊ុន សែន ​២០១៨ ថ្នាក់​ខេត្ត​

  • 2018-05-23 12:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​​​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​សាលា​បាល់ទាត់​​ជាតិ​បាទី​បាន​ឈ្នះ​​ជើង​ឯក​​ពាន​រង្វាន់សម្តេច​តេជោ ហ៊ុន សែន​ (Hun Sen Cup 2018) ថ្នាក់​ខេត្ត បន្ទាប់​ពី​​​ឈ្នះ​ក្រុម​​គីរីវង់​សុខសែន​ជ័យដោយ​លទ្ធផល​ ២-១ ​​ល្ងាច​នេះ​​នៅ​ស្តាត​ចាស់។

ក្រុម​គីរីវង់សុខសែន​ជ័យ​បាន​ទម្លាយ​សំណាញ់​ទី​របស់​យុវជន​បាទី​ដើម្បី​នាំ​មុខ ១-០ មុនដោយ​កីឡាករ​ជា​ខ្សែ​ការពារ​ អ៊ុន វិច្ឆិកា ប៉ុន្តែ​ត្រូវ​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ​បាទី ឡុង ម៉េងហាវ ស៊ុត​តាម​ស្មើ​១-១ មុន​ពេល​ចប់​​វគ្គ​ទី​១​។ នៅ​វគ្គ​ទី​២ យុវជន​បាទី​បាន​​ទម្លាយ​សំណាញ់​ទី​១​គ្រាប់​ទៀត​​ដោយ​កីឡាករ សៀន សុភ័ក្ត្រា ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្តង។

​ក្រោយ​បញ្ចប់​​ថ្នាក់​ខេត្ត​​ ព្រឹត្តិការណ៍​​​នេះ​​​បន្ត​ការ​ប្រកួត​ថ្នាក់​ជាតិ​ ដែល​គ្រោង​ធ្វើ​​ឡើង​នៅ​ថ្ងៃ​ទី​​១១ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​​មាន​ក្រុម​ចំនួន ១៦ ​ធ្វើ​ការ​ប្រកួត​ប្រជែង។ ក្រុម​ទាំង​១៦​នោះ​រួម​មាន​ ក្រុម​​ដែល​បាន​ឡើង​មក​កាន់​វគ្គ ៤​ ក្រុម​ចុង​ក្រោយ​នៃ​​ថ្នាក់​ខេត្ត​ និង​ក្រុម​ទាំង ១២ ដែល​កំពុង​លេង​នៅ​លីគ​កំពូល​កម្ពុជា​។

សម្រាប់​រង្វាន់

  • អ្នក​ចាំទី​ល្អ​ជាង​គេ៖ ហ៊ុល គឹមហ៊ុយ របស់ ​U18 បាទី​ទទួល​បាន​ ៥០​ម៉ឺន​រៀល
  • អ្នក​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​៖ កែវ ណារ៉ូ ទទួល​បាន ​៥០​ម៉ឺន​រៀល
  • គ្រូបង្វឹក​​ល្អ៖ លោក Muzashi គ្រូ​ជន​ជាតិ​ជប៉ុនរបស់ U18 បាទី​ ទទួល​បាន​ ៥០​ម៉ឺន​រៀល​
  • ក្រុម​លេខ​២៖ គីរីវង់សុខសែន​ជ័យ ទទួល​បាន​ ៧លាននិង​៥០​ម៉ឺន​រៀល​
  • ក្រុម​ជើងឯក៖ យុវជន​សាលាបាល់ទាត់​បាទី​អាយុ​១៨​ឆ្នាំ​ ទទួល​បាន ១៥​លាន​រៀល

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​