កម្រង​រូប​ភាព​ និង ប្រវត្តិ​សាលា​រចនា​មា​ន​អាយុ​កាលជាង១០០ឆ្នាំ​

  • 2018-05-24 01:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលារចនា​គឺ​ជា​ថ្នាល​បណ្ដុះ​អ្នក​ជំនាញ​សិល្បៈ​ជា​ច្រើន​ជំនាន់​ ។ ថ្នាល​ដ៏​ចំណាស់​នេះ​មាន​ប្រវត្តិ​ ជាង១០០​ឆ្នាំ​មក​ហើយ។ សាលារចនា មានកេរ្ដិ៍ឈ្មោះបោះ​សំឡេង​តាំង​ពី​ឆ្នាំ​១៩១៧​ គឺ​បាន​ចាប់​ផ្ដើម​កសាង នៅ​ថ្ងៃ​ទី ១៤ ខែ ធ្នូ​ ឆ្នាំ​ ១៩១៧ តាមព្រះ​រាជ​ក្រឹត្យរបស់​​ព្រះ​បាទស៊ីសុវត្ថិ ដោយមាន​ការ​ជួយ​រៀប​ចំ​ពីលោក ហ្ស៊ក ហ្គ្រោ​លីយេ ( George Groslier) អភិបាល​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន។

សាលា​រចនា​ដំបូង​មាន​ទី​តាំង​នៅ​ក្នុង​សារមន្ទីរ​ជាតិ​សព្វ​ថ្ងៃ និង​បាន​អញ្ជើញ​គ្រូ និង​សាស្ត្រចារ្យ​ឆ្នើម​មក​ពី​ព្រះ​​បរម​រាជ​រាំង​ជា​អ្នក​បង្ហាត់​បង្ហាញដល់សិល្បករ។ ​​

សារមន្ទីរបច្ចុប្បន្ន (រូបភាពហ្វេសប៊ុក សារមន្ទីរជាតិ)
ព្រះ​បាទស៊ី​សុវត្ថិ ក្នុង​ថ្ងៃ​សម្ពោធសារមន្ទីរថ្មី (២០ មេសា ១៩២០​) ​

សាលារចនា​បាន​ប្រែក្លាយ​ខ្លួន​ទៅជា​សាកលវិទ្យាល័យ ​ក្នុង​ឆ្នាំ ១៩៦៥ ក្រោម​ព្រះ​រាជ​តម្រិះ​ព្រះ​បាទ​នរោត្តមសីហនុ​ ព្រះបរមរតនកោដ និង​មាន​ការ​រៀប​ចំ​សង់អគារ​បន្ថែ​ទៀត​ ដោយ​មាន​លោក ​វណ្ណ​ម៉ូលី វណ្ណ ជា​វិស្វករ​ដ៏ពូ​កែ​ និង​ល្បី​ល្បាញ​របស់​កម្ពុជា​ជា​អ្នក​រៀបចំ​​។

សាលា​រចនា​ ចន្លោះ​ឆ្នាំ ១៩១៩ ដល់ ១៩២០ (រូប​ភាព​ពី devata.org)

​លោក វណ្ណ​ ម៉ូលី​វណ្ណ​ ក៏​ជា​សាកល​វិទ្យា​ធិកា​ដំបូង​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្ប:​ផង​ដែរ។ នេះ​បើ​តាម​សៀវ​ភៅ "ប្រវត្តិ​សាលា​រចនា​" របស់​លោក ព្រាប ចាន់​ម៉ារ៉ា បោះ​ពុម្ពឆ្នាំ​ ២០១៦​ បាន​បង្ហាញថា​ក្រោយ​ពី​សាលារចនា ប្រែ​មុខ​មាត់​ទៅ​ជា​សាកលវិទ្យាល័យ ​ថ្ងៃទី​ ១៨​ មករា​ឆ្នាំ ១៩៦៥​ មក សាកល​វិទ្យាល័យនេះ​បាន​បែក​ចែក​ជា​ ៥​ មហាវិទ្យាល័យ​ ដែល​មាន​ដូចជា៖

  • មហាវិទ្យាល័យ សិល្បៈ​សូន្យ​រូប សិក្សា​លើ​ចម្លាក់ គំនូរ ​ស្មិត

  • មហាវិទ្យាល័យ នាដ​សាស្រ្ត​ សិក្សា​លើ​របាំ ល្ខោន ការសម្ដែង

  • មហាវិទ្យាល័យ បុរាណវិទ្យា សិក្សាស្រាវជ្រាវ រក្សា​វប្បធម៌​ខ្មែរ

  • មហាវិទ្យាល័យ តូរ្យ​តន្រ្តី (ភ្លេង​ជា​ច្រើន​ប្រភេទ) និង​

  • មហាវិទ្យាល័យ​ស្ថាបត្យកម្ម​ ដែល​សិក្សា​លើ​ការ​គូរ​ប្លង់​សំណង់ផ្សេងៗ។

សាកល​វិទ្យាល័យ​មួយ​​នេះ​នៅតែជា​គ្រឹះ​ដ៏​រឹង​មាំ និង​សំខាន់​​ក្នុង​ការ​សាប​ព្រោះ​សិល្បៈ​ទាំង​បុរាណ​និង​សម័យ​ដល់​យុវជន​ខ្មែរ​៕

ថតពី​ខាង​មុខ​សាលារចនា (រូប​ភាព​ពី devata.org)
សកម្ម​ភាព​សិក្សា​ពី​សិល្បៈ​តម្បាញ (រូប​ភាពដកស្រង់ពីសៀវភៅ "ប្រវត្តិ​សាលា​រចនា​" របស់​លោក ព្រាប ចាន់ម៉ារ៉ា ២០១៦
សារមន្ទីរខាងក្រៅ រូបភាពពី (devata.org)
ផ្នែក​ខាង​ក្នុង​នៃសារមន្ទីរ រូបភាពពី (devata.org)
រូប​ភាពដកស្រង់ពីសៀវភៅ "ប្រវត្តិ​សាលា​រចនា​" របស់​លោក ព្រាប ចាន់ម៉ារ៉ា ២០១៦
សាលពិព័ណ៌ខាងក្នុងសារមន្ទីរ រូបភាពពី (devata.org)
រូប​ភាពដកស្រង់ពីសៀវភៅ "ប្រវត្តិ​សាលា​រចនា​" របស់​លោក ព្រាប ចាន់ម៉ារ៉ា ២០១៦
រូប​ភាពដកស្រង់ពីសៀវភៅ "ប្រវត្តិ​សាលា​រចនា​" របស់​លោក ព្រាប ចាន់ម៉ារ៉ា ២០១៦
សកម្មភាព​សិក្សាចម្លាក់ រូប​ភាពដកស្រង់ពីសៀវភៅ "ប្រវត្តិ​សាលា​រចនា​" របស់​លោក ព្រាប ចាន់ម៉ារ៉ា ២០១៦

អត្ថបទ៖ ច្រឹក ស្រីអូន