បើ​ចង់​សម្រាន្ត​លក់​ស្រួល អាច​ពិចារណា​លាប​ពណ៌​ ៥ នេះ​ក្នុង​បន្ទប់​គេង​បាន

  • 2018-05-24 11:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​គេហទំព័រ​ Advanced Sleep Solutions បាន​ណែនាំ​ពណ៌​ចំនួន ៥ សម្រាប់​បន្ទប់​គេង ដែល​អាច​ជួយ​ឲ្យ​លោក​អ្នក​លង់លក់​ក្នុង​ដំណេក។ ពណ៌​ទាំង​នោះ​រួម​មាន៖

ពណ៌​ទឹកកក (Icy Blue)៖ ពណ៌​នេះ​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល ក្រោយ​នឿយហត់​ក្នុង​ការ​ប្រកប​ភារកិច្ច​អស់​ពេល​ជា​ច្រើន​ម៉ោង​រួច​មក។

ពណ៌​បៃតង​ស្រាល៖ ពណ៌​នេះ​អាច​ជួយ​លោក​អ្នក​ឲ្យ​មាន​អារម្មណ៍​នឹងន។ វា​ក៏​អាច​ជួយ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល​ផង​ដែរ។

ពណ៌​ខៀវ​ប្រផេះ៖ បើ​ទោះ​ជា​វា​ធ្វើ​ឲ្យ​បន្ទប់​មើល​ទៅ​ឃើញ​តូច​ជាង​មុន ពណ៌​នេះ​អាច​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់ស្ងាត់។ គេហទំព័រ​ខាង​លើ បាន​ណែនាំ​ថា បើ​លាប​បន្ទប់​ពណ៌​នេះ ពិតាន​គួរ​តែ​មាន​ពណ៌​ស។

ពណ៌​ប្រផេះ​ស្រាល៖ បន្ទប់​ដែល​មាន​ពណ៌​ស សុទ្ធ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​រងា​កណ្ដោចកណ្ដែង​ណាស់។ ដូច្នេះ​គួរ​បន្ថែម​ពណ៌​ប្រផេះ​ស្រាល​នៅ​តាម​ជញ្ជាំង។ ពណ៌​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្ងប់ និង​ធូរ​ស្រាល។

ពណ៌​ផ្កា Lavender៖ ពណ៌​ស្វាយ​ស្រាល​នេះ​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់៕

ប្រភព៖ comfortablyperfectsleep   ប្រែ​សម្រួល៖ ហ៊ីម រស្មី