ហេតុផល​គួរ​ទិញ​ iPhone 6S មិន​បាច់​លោត​ដល់ iPhone 8 ឬ​ iPhone X

  • 2018-05-24 01:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នៅ​បន្ត​លក់​ iPhone 6S នៅ​ឡើយ​ មាន​អាយុ​ ៣ ឆ្នាំ​ ៤ ខែ ទៅ​ហើយ​។ ស៊េរី​ចាស់​ពិតមែន បើ​ប្រៀបធៀប​លក្ខណៈសម្បត្តិ​ទៅ​នឹង​ iPhone 8 ឬ​ iPhone X មិន​ជា​អន់​ប៉ុន្មានទេ ហើយ​មាន​ភាព​​ស្រដៀង​គ្នា​ច្រើន​។

ចំណុច​ខុសគ្នា​មាន​៖ Chip អេក្រង់​ និង​កាមេរ៉ា​។

១) តម្លៃ​

  • iPhone 8 64GB ប្រហែល​ ៧០០ ដុល្លារ​
  • iPhone 8 Plus 64GB ប្រហែល​ ៨០០ ដុល្លារ​
  • iPhone X 64GB ប្រហែល​ ១ ០០០​ ដុល្លារ​

iPhone 6S និង​ 6S Plus៖

  • iPhone 6S 32GB ប្រហែល​ ៤៥០ ដុល្លារ​
  • iPhone 6S Plus 32GB ប្រហែល​ ៥៥០ ដុល្លារ​

២) មាន​ជម្រើស​ពណ៌​ច្រើន​ជាង​ iPhone 8 និង​ iPhone X

iPhone 8 មាន​ពណ៌​ ទឹកប្រាក់​ មាស​ និង​ប្រផេះ​ (Space Gray) ខណៈ​ iPhone X មាន​ត្រឹម​ពណ៌​ ទឹកប្រាក់​ និង​ប្រផេះ​ (Space Gray)។

iPhone 6S និង 6S Plus មាន​លើស​មួយ​ពណ៌​គឺ​ ផ្កាឈូក​ចាស់​ (Rose gold)។

៣) មាន​រូបរាង​ស្ទើរតែ​ដូច​ iPhone 8

បើ​អ្នក​ផ្ដល់​តម្លៃ​លើ​ការ​រចនា​ជា​សំខាន់​ មិន​បាច់​សង្ស័យ​ទេ​គឺ​ iPhone X រូបរាង​ស្អាត​ ហើយ​មាន​អេក្រង់​លាត​ស្ទើរតែ​ពេញ​។ តែ​ការ​រចនា​របស់​ម៉ូដែល​ iPhone 6S មាន​តួ​ ទំហំ​ និង​រូបរាង​ស្ទើរតែ​ដូចគ្នា​ទៅ​ម៉ូដែល​ iPhone 8។

ចំណុច​សំខាន់​ខុសគ្នា​ត្រង់​ iPhone 8 មិន​មាន​បន្ទាត់​ឆ្នូត​ និង​ប្រើ​កញ្ចក់​នៅ​ផ្នែក​​ខាង​ក្រោយ​។

៤) ផ្នែក​ក្រោយ​មិន​ងាយ​ប្រេះ​​ស្រាំដូច​កញ្ចក់​ផ្នែក​ក្រោយ​របស់​ iPhone 8 និង​ iPhone X

កញ្ចក់​ផ្នែក​ក្រោយ​លើ​ iPhone 8 និង​ iPhone X អាច​សាក​ថ្ម​ដោយ​ឥត​ខ្សែ​ ដោយ​ប្រើប្រាស់​ស្តង់ដារ​ Qi។ តែ​កញ្ចក់​ក្រោយ​ងាយ​នឹង​ស្រាំ​ ក្រោយ​ធ្លាក់​ត្រឹម​មួយ​ដង​ ដូច​កាល​ iPhone 4 និង​ iPhone 4S ដែរ​។

ផ្នែក​ក្រោយ​អាលុយមីញ៉ូម​របស់​ iPhone 6S មិន​ប្រេះស្រាំ​ដូច​កញ្ចក់​ឡើយ​ គ្រាន់​តែ​ខូច​ទ្រង់ទ្រាយ​ប៉ុណ្ណោះ​ ឬ​កំពិត​ផ្នែក​ប៉ះ​ត្រូវ​។

៥) សាក​ថ្ម​បាន​លឿន​ ចេញ​ពី​ប្រអប់​ដូចគ្នា

រាល់​ iPhone បើក​ប្រអប់​មក​ មាន​ឧបករណ៍​សាក​ថ្ម​លឿន​ដូចគ្នា​។ Apple បាន​បន្ថែម​ឧបករណ៍​ Fast charging លើ iPhone 8 និង​ iPhone X ដោយ​អាច​សាក​បាន​ ៥០% ត្រឹម​ពេល​ ៣០ នាទី​ តែ​ត្រូវ​ទិញ​ឧបករណ៍​បន្ថែម​។

iPhone 8 និង​ iPhone X ក៏​អាច​សាក​ថ្ម​តាម​ Wireless តែ​តម្រូវ​ទិញ​ឧបករណ៍​បន្ថែម​។

៦) ដំណើរការ​នៅ​លឿន

Chip A9 របស់​ Apple បំពាក់​លើ​ iPhone 6S នៅ​មាន​ល្បឿន​ល្អ​ប្រសើរ​នៅ​ឡើយ​។ កម្មវិធី​បើក​លើ​ iPhone 6S អាច​ចំណាយ​ពេល​យឺត​ជាង​ iPhone 8 បន្តិច​ ប៉ុន្តែ​នៅ​ល្អ​ស័ក្ដិសម​ប្រើប្រាស់​តាម​តម្រូវ​ការ​ប្រចាំថ្ងៃ​។

លើ​ស​ពី​នេះ​ Touch ID sensor លើ​ iPhone 6S Plus ដំណើរការ​បាន​លឿន​ ខណៈ​ Face ID នៅ​មាន​ចំណុច​ខ្វះខាត​នៅ​ឡើយ​ទាក់ទង​នឹង​ល្បឿន​ ដោយ​នេះ​ជា​ការ​បំពាក់​លើក​ដំបូង​លើ​ទូរសព្ទ​របស់​ Apple អាច​មាន​ការ​ផ្លាស់ប្ដូរ​ថ្មី​ពេល​អនាគត​។

៧) កាមេរ៉ា​ក្រោយ​នៅ​តែ​ល្អ

កាមេរ៉ា​ iPhone 8 Plus ល្អ​ប្រសើរ​ជាង​ iPhone 6S Plus តែ​វា​នៅ​ល្អ​ អាច​ទទួល​យក​បាន​មិជាមួយ​នឹង​​គុណភាព​ការ​ថត​រូប។

៨) មាន​រន្ធ​កាស

បើ​នៅ​ចង់​ប្រើ​រន្ធ​កាស​ Headphone jack មាន​តែ​ជម្រើស​ iPhone 6S និង iPhone SE ប៉ុណ្ណោះ​ទើប​ប្រើ​បាន​។

៩) អេក្រង់​នៅ​តែ​ល្អ

អេក្រង់​ TrueTone លើ​ iPhone 8 និង​ iPhone X ជួយ​កែប្រែ​កម្រិត​ពណ៌​ត្រូវ​នឹង​ពន្លឺ​ជុំវិញ​ តែ​អេក្រង់​របស់​ iPhone 6S ក៏​មិន​អន់​ដែរ​។ កម្រិត​ពណ៌​នៅ​ល្អ​ពេល​បើក​វេបសាយ​ ប្រើ​កម្មវិធី​ មើល​វីដេអូ រូបភាព និង​លេង​ហ្គេម​។

១០) ដំណើរការ​ iOS ដូច​តែ​គ្នា

អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​ដូចគ្នា​ ជាមួយ​នឹង​កំណែទម្រង់​ប្រព័ន្ធ​ជាមួយ​ iPhone 6S, iPhone 8 ឬ​ iPhone X លើស​គ្នា​តិចតួច​ដូចជា​មាន​ Portrait mode ជាដើម​។​

១១) ចុះ​បច្ចេកវិទ្យា​ Augmented Reality

មុខងារ​ Augmented Reality របស់​ iPhone 8 និង​ iPhone X ក្រុមហ៊ុន​ Apple គិត​ថា​ល្អ​បំផុត​។ តើ​អ្នក​ពិត​ជា​ចាំបាច់​ប្រើ​បច្ចេកវិទ្យា​នេះ​ ជាមួយ​ការ​ចំណាយ​បន្ថែម​មែន​ទេ​?

ជាមួយ​ការ​ចំណាយ​បន្ថែម​លើ​ម៉ូដែល​ថ្មី​ជាង​ iPhone 6S អ្នក​នឹង​ទទួល​បាន​

  • ល្បឿន​ដំណើរការ​ល្អ​ប្រសើរ​
  • កាមេរ៉ា​ល្អ​ប្រសើរ​
  • កម្រិត​ពណ៌​លើ​អេក្រង់​ល្អ​ប្រសើរ​
  • មុខងារ​បន្ថែម​ដូចជា​ Portrait mode, Wireless charging និង​ Fast charging តែ​តម្រូវ​ទិញ​ឧបករណ៍​បន្ថែម​សម្រាប់​ឧបករណ៍​ពីរ​ក្រោយ​
  • បច្ចេកវិទ្យា​ Augmented Reality
  • រចនា​ប្លែក​ថ្មី​របស់​ iPhone X
  • ការពារ​ជម្រាប​ទឹក​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម