ស្តាយ​ណាស់ Apple ទើប​ចេញ​គោលការណ៍​ថ្មី ដោយ​មិន​បញ្ចូលប្រទេស​កម្ពុជា

  • 2018-05-24 01:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ទើប​តែ​បាន​ធ្វើ​កំណែ​ទម្រង់ទៅ​លើ​គោល​ការណ៍​​ថ្មី​ ដើម្បី​សម្រប​ច្បាប់​ឯក​ជន​ភាព ដែល​ចេញ​ដោយ​សភា​អឺរ៉ុប។

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ក្រុមហ៊ុន Apple បាន​បញ្ចេញ​គេហទំព័រ​ដាច់​ដោយ​ឡែក​មួយ​ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​អាច​កែ​ទិន្នន័យ​ឬ​ក៏​លុប​គណនី​ខ្លួន​ចោល​ទាំង​ស្រុង​តែ​ម្ដង។

អ្នក​អាច​ចូល​ទៅ​ក្នុង​គេហទំព័រ privacy.apple.com ហើយ​ធ្វើការ Log In ដោយ​ប្រើ Apple ID នឹង​អាច​កែ​ឫ​លុប​ព័ត៌មាន​របស់​ខ្លួន​។ នៅ​តំបន់​អឺរ៉ុប មាន​ប្រទេស​មួយ​ចំនួន​ដែល​អាច​ទាញ​យក​ទិន្នន័យ​របស់​ខ្លួន​បាន​។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ ប្រទេស​ជា​ច្រើន​មិន​ទាន់​​ប្រើប្រាស់​បាន​​នៅ​ឡើយ​ រួម​ទាំង​ប្រទេស​កម្ពុជា​។

គោលនយោបាយ​ថ្មី​នេះ​គឺ​ជា​ការ​ឆ្លើយតប ទៅការ​កំណត់​ថ្មី​របស់​សហព័ន្ធ​អឺរ៉ុបដែលគេ​ហៅ​ថា GDPR ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​ ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​អ្នកប្រើប្រាស់​ទិន្នន័យ​ដែលពួកគេ​ប្រមូល​បាននិង​គោលបំណង​ក្នុងការ​ប្រើប្រាស់។ ប៉ុន្តែ​ Apple តែងតែ​ប្រកាន់គោលការណ៍​គោរព​ឯកជនភាព​ សម្រាប់​អតិថិជន​របស់ខ្លួន៕

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ