ជប៉ុន​ផលិត​សម្បក​ iPhone X កំពូល​ប្លែក​ មាន​ទម្ងន់​ដល់​ ១០ គីឡូក្រាម​

  • 2018-05-24 02:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ជប៉ុន SoftBank​ បាន​បង្ហាញ​ពី​ផលិតផល​ថ្មី​ដ៏​ចម្លែក​មួយ​ ដែល​ជា​សម្បក​ iPhone X មាន​រូបរាង​ដូច​ជា​ដុំ​ដែក ហើយ​មាន​ទម្ងន់​រហូត​ដល់​ ១០ គីឡូក្រាម។

ក្រុមហ៊ុន​ជប៉ុន​ខាង​លើ​បាន​លើក​ឡើង​ថា​ សម្បក​ទូរសព្ទ​ចម្លែក​នេះ​បង្កើត​ឡើង​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ញៀន​នឹង​ទូរសព្ទ​របស់​មនុស្ស​សម័យ​បច្ចុប្បន្ន។ អ្នក​ប្រើ​ប្រាស់​ត្រូវ​តែ​លើក​ដុំ​ដែក​នេះ ដើម្បី​​ប្រើ​ទូរសព្ទ​ធ្វើ​ការ​ហៅ​ចេញ ឬ លេង​បណ្ដាញ​សង្គម​ជា​ដើម។

ក្រុមហ៊ុន​ SoftBank កំពុង​ដាក់​លក់​សម្បក​ទូរសព្ទ​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​គេ​ក្នុង​លោក​នេះ នៅ​ក្នុង​តម្លៃ​ប្រមាណ​ ១០០ ដុល្លារ លើ​វិបសាយ​របស់​ខ្លួន៕​​​

ប្រភព៖ Mashable   ប្រែ​សម្រួល៖ សុខហេង