អតីត​គ្រូ​អេស្ប៉ាញ​ថា​គ្មាន​កីឡាករ​ Liverpool ណា​សក្ដិសម​នឹង​លេង​នៅ​ Real

  • 2018-05-24 02:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Vicente del Bosque បាន​និយាយ​ថា​ឈុត​កីឡាករ​ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League គ្មាន​កីឡាករ​ណា​ម្នាក់​មាន​សមត្ថភាព​អាច​លេង​នៅ​ Real Madrid នោះ​ទេ។

Bosque

ក្រុម​យក្ស​ទាំង​ពីរ​នៅ​អឺរ៉ុប​នឹង​ប៉ះ​គ្នា​នៅ​យប់​ថ្ងៃ​សៅរ៍​ នៅ​ទីក្រុង​ Kiev ប្រទេស​អ៊ុយក្រែន​ដើម្បី​ដណ្ដើម​ពាន​រង្វាន់​ខណៈ​ Real គឺ​ជា​ក្រុម​ការពារ​ជើង​ឯក​ ហើយ​ Liverpool ទើប​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ដំបូង​ប៉ុណ្ណោះ​នៅ​១១​ឆ្នាំ​ចុង​ក្រោយ។

និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ Bosque អតីត​គ្រូ​បង្វឹក​អេស្ប៉ាញ​យល់​ថា​សមាសភាព​កីឡាករ​ក្នុង​ក្រុម​ Liverpool បច្ចុប្បន្ន​មិន​ទាន់​មាន​កម្រិត​អាច​លេង​នៅ​ Real បាន​ឡើយ​សូម្បី​តែ​ម្ចាស់​ស្បែក​ជើង​មាស​ Mohamed Salah ដែល​ស៊ុត​ចូល​១០​​គ្រាប់​នៅ​ Champions League។

“គ្មាន​កីឡាករ​​ណា​​ម្នាក់​នៅ Liverpool ដែល​អាច​ទៅ​​ជួយ​​ Real ​ឲ្យ​មាន​ទម្រង់​លេង​ខ្លាំង​ជាង​មុន​នោះ​ទេ​ សូម្បី​តែ​ Salah”។ គ្រូ​បង្វឹក​វ័យ​ ៦៧​ឆ្នាំ​និយាយ​ដូច្នេះ៕

ប្រភព៖ AS English   ប្រែសម្រួល៖ វីរ័ត្ន