សាក​ Nokia 3310 ជា​មួយ​ភ្លើង​កម្លាំង​ ១ លាន​វ៉ុល​ លទ្ធផល​មិន​គួរ​ឲ្យ​ជឿ

  • 2018-05-24 02:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ YouTube មួយ​ឈ្មោះ​ថា​ Kreosan បាន​បង្កើត​ការ​​ធ្វើ​តេស្ត​មួយ​ដើម្បី​ចង់​ដឹង​ពី​ភាព​រឹងមាំ​របស់​​ទូរសព្ទ​ Nokia 3310 ​ដោយ​សាក​ទូរសព្ទ​ជា​មួយ​​​អគ្គិសនី​ដែល​កម្លាំង​ដល់​ ១ លាន​វ៉ុល​ឯណោះ។

ក្រោយ​ទទួល​រង​នូវ​កម្លាំង​អគ្គិសនី​ខ្លាំង​បែប​​នេះ​ហើយ​ Nokia 3310 នៅ​តែ​ដំណើរ​ការ​ប្រក្រតី​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ទោះ​បី​ជា​ខ្លួន​របស់​វា​មាន​ភាយ​ចេញ​នូវ​ចរន្ត​អគ្គិសនី​ក្ដី។ ពេល​ធ្វើ​ការ​សាក​ល្បង​តេ​ចូល​ ឃើញ​ថា​ Nokia 3310 នៅ​តែ​អាច​ទទួល​ការ​ហៅ​ចូល​បាន​ ខណៈ​កំពុង​ទទួល​រង​​កម្លាំង​អគ្គិសនី។

ក្រោយ​ពី​តេស្ត​បាន​យូរ​បន្តិច​ Nokia 3310 ក៏​រលត់​បាត់​ទៅ ប៉ុន្តែ​ពេល​ចុច​បើក​ឡើង​វិញ វា​ក៏​ដំណើរ​ការ​វិញ​ដូច​ធម្មតា។

បន្ទាប់​មក​ទៀត​​គេ​ក៏​បាន​សាក​ល្បង​យក​ស្មាតហ្វូន​មួយ​ម៉ូដែល​មក​ធ្វើ​តេស្ត​ ដាក់​ទន្ទឹម​គ្នា​នឹង​ Nokia 3310។ ក្រោយ​ធ្វើ​តេស្ត​រួច​ស្មាតហ្វូន​នោះ​ មិន​អាច​ដំណើរ​ការ​បាន​ដូច​មុន​ ដោយ​សារ​គ្រឿង​​ក្នុង​រង​ការ​ខូច​ខាត​ជា​ទម្ងន់៕​​​​​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង