តាម​បាន​ដឹង​ថា សុខ សោម៉ា​វត្តី ស្ដាប់​បង្គាប់ លី វ៉ា​ហេទ ខ្លាំង​តែ​ម្ដង

  • 2018-05-24 02:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខ សោម៉ាវត្តី និង​ប្រុស​សង្ហា លី វ៉ាហេទ មាន​ទំនាក់ទំនង​ស្អិតល្មួត​នឹង​គ្នា ប្រមាណ​២​ឆ្នាំ​មក​ហើយ ហើយ​បើ​ទោះ​មាត់​រឹង​នៅ​តែ​ប្រកែក​នឹង​សារព័ត៌មាន ប៉ុន្តែ​មាន​ភស្តុតាង​ខ្លះ​ៗ​ដែល​បង្ហាញ​ថា ខាង​ស្រី​ស្ដាប់​បង្គាប់​ខាង​ប្រុស​ណាស់។

សកម្មភាព​ជាក់​ស្ដែង​មួយ សុខ សោម៉ាវត្តី បាន​បង្ហាញ​ឲ្យ​ប្រិយមិត្ត​ឃើញ​ថ្មី​ៗ​នេះ គ្រា​ដែល​បាន​បញ្ចេញ​អនុស្សាវរីយ៍​ផ្អែមល្ហែម​ជាមួយ​ដៃគូ ពោល​គឺ​អ្នក​មេម៉ាយ​កូន១ បាន​បង្ហោះ​រូប​នៅ​មាត់​សមុទ្រ​មួយ​សន្លឹក​ជាមួយ វ៉ាហេទ។ វត្តី សរសេរ​ថា "នឹក​សមុទ្រ​ខ្លាំង​ៗ ពេល​ណា​ជូន​គេ​ទៅ​ទៀត? អ្នក​ខ្លះ"។

សោម៉ា​វត្តី មិន​បាន​បញ្ជាក់(Mention) ថា​បុរស​រូប​ណា​ឡើយ​នៅ​ក្នុង​ពាក្យ​ថា "អ្នក​ខ្លះ"។ យ៉ាង​នេះ​ក្ដី ប្រិយមិត្ត​របស់​នាង​ជា​ច្រើន​បាន​ចូល​មក​បញ្ចេញ​មតិ ក្នុង​នោះ​ខ្លះ​បញ្ចើចបញ្ចើ​នាង​លេង​ថា "នឹក​អ្នក​សមុទ្រ ឬ​នឹក​អ្នក​ខ្លះ?”។ ក្រៅ​ពី​នេះ ក៏​បញ្ចេញ​មតិ​ក្នុង​ន័យ​លេង​សើច​ដូច​គ្នា​សំដៅ​ទៅ វ៉ាហេទ ថា "នឹក​សមុទ្រ ឬ​នឹក​អ្នក​បី(វ៉ាហេទ)!”។

ចំណុច​គួរ​ចាប់​អារម្មណ៍ និង​​បង្ហាញ​ថា សុខ សោម៉ាវត្តី ស្ដាប់​បង្គាប់ វ៉ាហេទ នោះ គឺ​ថា នាង នឹង​មិន​ធ្វើ​អ្វី​ដែល​កីឡាករ​បាល់​ទាត់ បាន​ហាម​ប្រាម​ឡើយ។ "ចែ...សិចស៊ី​ពេក​ខាង​ប្រុស អត់​ឲ្យ​បង្ហោះ​ទេ!”។ សោម៉ាវត្តី ឆ្លើយ​តប​ទៅ ប្រិយមិត្ត​ដែល​ស្នើ​សុំ​មើល​រូប​របស់​នាង និង វ៉ាហេទ នៅ​ក្នុង​ទឹក។ ម្ចាស់​សំណើ​បាន​បន្ត​ថា "ខាង​ប្រុស​នេះ ចេះ​ណាស់ ទុក​មើល​តែ​ឯង...”។

សុខ សោម៉ាវត្តី និង​កីឡាករ​បាល់​ទាត់​រូប​សង្ហា លី វ៉ាហេទ បាន​ជួប និង​ស្គាល់​គ្នា​ដំបូង​តាម​រយៈ​សម្ដែង​រឿង​រួម​គ្នា "ខូច​ចិត្ត​អាជីព" របស់​អ្នក​និពន្ធ សៀ រស្មី កាល​ពី​ឆ្នាំ ២០១៦។ ពួក​គេ​បាន​សម្ដែង​ជា​តួឯក​ប្រុស ស្រី និង​ជា​សង្សារ​នឹង​គ្នា​ក្នុង​រឿង។ ក្រោយ​ចប់​រឿង​នេះ​មក ពួក​​គេ​ទាំង​ពីរ នៅ​បាន​បន្ត​ភាព​ជិត​ស្និទ្ធ​នៅ​ក្រៅ​រឿង​ថែម​ទៀត និង​កាន់​តែ​ស្អិតល្មួត​ឡើង​ៗ។

ជា​រឿយ​ៗ គេ​ពួក​គេ​ពួក​ធ្វើ​ដំណើរ​កម្សាន្ត​លក្ខណៈ​ឯកជន​ជាមួយ​គ្នា ក្នុង​នោះ មិន​ត្រឹម​តែ​ក្នុង​ស្រុក​ទេ គឺ​រហូត​ដល់​បរទេស​ទៀត។ ជាក់​ស្ដែង​កាល​ពី​ខែ​មីនា សោម៉ាវត្តី បាន​តាម​ទៅ​គាំទ្រ វ៉ាហេទ ដល់​ប្រទេស​សិង្ហបុរី​ទៀត ក្នុង​ពេល​ដែល​ខាង​ប្រុស ជាប់​កាតព្វកិច្ច​ជាមួយ​ក្រុម​បឹងកេត ប្រកួត​ជា​មួយ Home United របស់​សិង្ហបុរី ក្នុង​ពាន​រង្វាន់ AFC Cup 2018 ។

យ៉ាង​ណា មិន​ជា​រឿង​ចម្លែក​ទេ​ក្នុង​សង្គម​សិល្បៈ ដែល​សិល្បករ​និយម​ប្រកែក​ពី​បញ្ហា​នានា​ជុំ​វិញ​ទំនាក់ទំនង​ពួក​គេ លុះ​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ទើប​ព្រម​ទទួល។ មិន​ដឹង​ថា ដំណាក់​កាល​ចុង​ក្រោយ​នៃ​ទំនាក់ទំនង អ្នក​មេម៉ាយ​រូប​ស្រស់ និង​កំលោះ​សង្ហា ជា​កីឡាករ​បាល់​ទាត់ នឹង​មាន​រូបភាព​បែប​ណា​នោះ​ទេ។ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា...!!!!

រូបភាព៖ហ្វេសប៊ុក សោម៉ាវត្ដី

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម