តារា​ចម្រៀង​ Original Song ធ្វើ​ឲ្យ Fan ភ្ញាក់​ផ្អើល​ពេល​ហាត់​សម​បទ​ចម្រៀង​

  • 2018-05-24 04:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Original Song ​ជា​ច្រើន​រូប​ បាន​បង្ហាញ​ខ្លួន​ហាត់​សម​បទ​ចម្រៀង​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិក ​កាល​ពី​ល្ងាច​ម្សិល​មិញ ដើម្បី​ត្រៀម​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ជាតិ​លើក​ទី២។

​កញ្ញា ឡូ​រ៉ា ម៉ម កញ្ញា Nikki Nikki ក្រុម Mustach ​ ក្រុម Small World Small Band ​រួម​ទាំង​តារា​ចម្រៀង​ជា​ច្រើន​ទៀត​ បក​ស្រាយ​បទ​ចម្រៀង​​តែង​និពន្ធ​ថ្មី​ៗ​ឡើង​ពិ​រោះ​អង្រួន​ដួង​ចិត្ត​អ្នក​ទស្សនា​​ស្រែក​កង​រំពង។ លើស​ពី​នេះ ពួក​គេ​ថែម​ទាំង​បក​ស្រាយ​បទ​ចម្រៀង​រួម​គ្នា​យ៉ាង​មាន​អត្ថន័យ​រណ្ដំ​ចិត្ត​ទៀត​ផង។

អ្នក​ទស្សនា​ជា​ច្រើន​លាន់​មាត់​ថា សកម្មភាព​ហាត់​សម​​ប៉ុណ្ណឹង​ទៅ​ហើយ ទម្រាំ​ថ្ងៃ​ចាប់​ផ្ដើម​ ពិធី​បើក​កីឡា​ជាតិ​លើក​ទី២​ នៅ​ថ្ងៃ​២៥ ​ឧសភា ស្អែក​នេះ​ មិន​ដឹង​អស្ចារ្យ​ប៉ុណ្ណា​ទេ។

​​ព្រឹត្តិការណ៍​កីឡា​ជាតិ​រៀប​ចំ​ប្រកួត​កីឡា​ពហុ​​ប្រភេទ​កីឡា​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​មាន​ទាំង​បទ​ពិសោធ ចំណេះ​ដឹង​ និង​​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ឬ​ហៅ​ថា ស៊ី​ហ្គេម​ ឆ្នាំ​២០២៣​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។ ​

កីឡា​ជាតិ​លើក​ទី​២​នឹង​រៀប​ចំ​ពិធី​បើក​ជា​ផ្លូវ​ការ​នា​ថ្ងៃ​សុក្រ​ ទី​២៥​ ខែ​ឧសភា​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំពេញ និង​គ្រោង​បញ្ចប់​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ​២០១៨។​

តោះ!​ ចង់​ដឹង​សកម្មភាព​ហាត់​សម​របស់​តារា​ចម្រៀង​របស់​មិត្ត​យុវវ័យ​បាន​ធ្វើ​អ្វី​ខ្លះ មក​ទស្សនា​វី​ដេអូ​ខាង​ក្រោម៖​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម