អតីត​តួ​ "Spider-Man” សារភាព​ថា​ស្នាម​ថើប​ដំបូង​របស់​លោក​គឺ​ជាមួយ​នារី​៣០​រូប

  • 2018-05-24 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Andrew Garfield ដែល​យើង​បាន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​ជា​តួ​មនុស្ស​ពីងពាង​​កាល​ពី​ឆ្នាំ ២០១២ និង ២០១៤​ គឺ "The Amazing Spider-Man” និង "The Amazing Spider-Man 2” តាម​ពិត​មាន​ស្នាម​ថើប​ដំបូង​មិន​ធម្មតា​នោះ​ទេ។

កាល​ពី​ថ្ងៃ​អង្គារ​តារា​រូប​នេះ​ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី "The Late Show” របស់​ពិធី​ករ Stephen Colbert ដោយ​បាន​និយាយ​រឿង​រ៉ាវ​ខ្លះ​ៗ​កាល​ពី​លោក​នៅ​វ័យ​ជំទង់។ Andrew សារភាព​ថា​លោក​​បាន​ថើប​ស្រីៗ​ដល់​ទៅ​ ៣០​នាក់​អ្នក​ឯណោះ​នៅ​ក្នុង​កម្មវិធី​ជប់​លៀង​មួយ។

តារា​វ័យ​៣៤​ឆ្នាំ​រូប​នេះ​និយាយ​ថា "ពេល​នោះ​បិសាច​​អ័រម៉ូន​កំពុង​តែ​ឈាន​ចូល​ជីវិត​របស់​ខ្ញុំ​ ពេល​ខ្ញុំ​បាន​ចូល​រៀន​នៅ​សាលា​ចម្រុះ​ភេទ។ ពួក​យើង​មិន​មាន​អ្វី​កត់​សម្គាល់​ដើម្បី​ដោះ​ស្រាយ​ និង​ចំណង់​ស្នេហា​ជាមួយ​សិស្ស​ភេទ​ផ្ទុយ​គ្នា​ឬ​ដូច​គ្នា​នោះ​ទេ។ អ្វី​ដែល​យើង​ដឹង​គឺ​យើង​ចង់​បាន​វា​ ហើយ​វា​ប្រាកដ​ជា​មាន​ចំណង់​ជា​ច្រើន​ ដែល​យើង​មិន​អាច​ទប់​អារម្មណ៍​បាន​ ដូច្នេះ​ហើយ​ទើប​វា​ធ្វើ​ឲ្យ​ពួក​យើង​ខ្លាច​រអា​គ្នា​ទៅ​វិញ​ទៅ​មក។"

“បន្ទាប់​មក​កម្មវិធី​ជប់​លៀង​នោះ បាន​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​ផ្លាស់​ប្ដូរ​ជា​រៀង​រហូត។"​ លោក​បន្ត។

ពេល​នោះ​មាន​​សិស្ស​ប្រុស​និង​ស្រី​ជាង​៥០​នាក់​ ឈរ​នៅ​ម្ខាង​ៗ​នៃ​សួន​ច្បារ​អីចឹង​ គ្រាន់​តែ​ដល់​ពេល​កំណត់​ ពួក​សិស្ស​ទាំង​ពីរ​ភេទ​ក៏​សម្រុក​ថើប​គ្នា​តែ​ម្ដង។ ពេល​នោះ​លោក Andrew បាន​បញ្ជាក់​ថា​លោក​បាន​ថើប​ស្រីៗ​ដល់​ទៅ ៣០​នាក់​ឯណោះ។

Andrew បាន​បញ្ជាក់​ទៀត​ថា នេះ​គឺ​មិន​មែន​លោក​ចង់​អួត​អ្វី​នោះ​ទេ គ្រាន់​តែ​ហេតុការណ៍​នោះ​គឺ​វា​ពិត​ជា​ធ្វើ​អារម្មណ៍​ភេទ​របស់​លោក​ពុះ​កញ្ជ្រោល​ខ្លាំង​ មិន​ធ្លាប់​មាន​ពី​មុន​មក។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ pagesix   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម