មកស្គាល់សែរាជវង្សនគរក្រុងកម្ពុជា៣អង្គ សម្រស់ស្អាតសង្ហាខ្លាំង ឯការសិក្សាក៏មិនធម្មតា

  • 2018-05-24 03:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ប្រជាជន​កម្ពុជា មិន​ច្រើន​ប៉ុន្មាន​ឡើយ ដែល​ស្គាល់​សែ​ព្រះ​រាជវង្សានុវង្ស នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ថ្ងៃ​នេះ​សូម​នាំ​បងប្អូន​ប្រជាជន​ខ្មែរ​ទាំង​អស់​បាន​ឃើញ​ព្រះឆាយាល័ក្ខណ៍ នៃ​បុត្រា-បុត្រី សែ​រាជ​វង្ស​៣​ព្រះអង្គ មាន​សម្រស់​ស្រស់​ស្អាត​សង្ហា ឯ​ការ​សិក្សា​ក៏​កាន់​តែ​ប្រពៃ។ ​​

១. អ្នក​អង្គម្ចាស់​នរោត្ដម រស្មីខែមុន្នី

អ្នកអង្គម្ចាស់នរោត្តម រស្មីខែមុន្នី និងព្រះមាតារបស់ទ្រង់

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ពោល​ទ្រង់​​គឺ​ជា ព្រះ​បុត្រា នៃ សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ហើយ​ព្រះបិតា​របស់​ទ្រង់​គឺ ឯកឧត្ដម កែវ ពុធរស្មី។ ទ្រង់​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ នៅ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ នៅ​ឯ( American Academy of Dramatic Arts) នៅ​ទីក្រុងLos Angeles។ ទ្រង់​បាន​ប្រសូត​នៅ​ទីក្រុង​ចាកាតា​ ពេល​ដែល​ព្រះបិតា​របស់​ទ្រង់​បាន​ធ្វើ​ជា​ទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី។ បន្ទាប់​មក អ្នកអង្គ​ម្ចាស់​នរោត្ដម រស្មីខែមុន្នី ក៏​បាន​សិក្សា​នៅ​ទីក្រុង​ Kuala Lumpur និង​ទីក្រុង ប៊ែកឡាំង ។

យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់ Royal du Cambodge ពេល​ទ្រង់យាង​ត្រឡប់​មក​កម្ពុជា ទ្រង់​ក៏​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​នៅ​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) មុន​ពេល​ទ្រង់​បាន​ផ្លាស់​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក។

ទ្រង់​បាន​ទទួល​គោរមងារ​ជា អ្នកអង្គម្ចាស់​នរោត្ដម រស្មីខែ​មុន្នី ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ​នរោត្ដម សីហមុនី ដែល​ត្រូវ​ជា​ព្រះបិតុលា​របស់​ទ្រង់។ កាល​ទ្រង់​នៅ​វ័យ​កុមារ ត្រូវ​បាន​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ​ ព្រះបាទ​សម្ដេច​នរោត្ដម​សីហនុ សព្វ​ព្រះរាជ​ហរទ័យ​ជា​ខ្លាំង ទៅ​លើ​ទេព​កោសល្យ​ផ្នែក​តន្ត្រី​របស់​ទ្រង់។

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី កាលទ្រង់នៅវ័យកុមារ និងសម្ដេចព្រះនរោត្ដមសីហនុ

២. អ្នក​អង្គម្ចាស់​ក្សត្រីយ៍​នរោត្ដម​ រស្មីពនិកា

អ្នក​អង្គម្ចាស់​ក្សត្រីយ៍​នរោត្ដម​ រស្មីពនិកា គឺ​ជាព្រះបុត្រីនៃ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ហើយ​ត្រូវ​ជា​ព្រះ​កនិដ្ឋា(ប្អូន​ស្រី) របស់​អ្នក​អង្គ​ម្ចាស់​នរោត្ដម​ រស្មី​ខែ​មុន្នី។  កាល​ពី​ថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០១៧ ​ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត នា​សាកលវិទ្យាល័យ UIBE នៅ​ទីក្រុង ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន។ អ្នក​អង្គម្ចាស់​ក្សត្រិយ៍ មានព្រះជន្ម២៦ព្រះវស្សា ត្រូវ​ជា​ព្រះរាជនត្តា ( ចៅស្រី ) ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត  និងជាព្រះស្ថាបនិកនៃមូនិធិ មុទិតា ។ នេះ​បើ​យោង​តាម​ Royal du Cambodge។

អ្នក​អង្គម្ចាស់​ក្សត្រីយ៍​រនោត្ដម​ រស្មីពនិកា និងព្រះមហាក្សត្រយានី
អ្នក​អង្គម្ចាស់​ក្សត្រីយ៍​រនោត្ដម​ រស្មីពនិកា និងព្រះមាតា បិតា
អ្នក​អង្គម្ចាស់​ក្សត្រីយ៍​រនោត្ដម​ រស្មីពនិកា និងអ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី

៣. អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា 

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ជាបុត្រីរបស់ សម្តេចព្រះ មហិស្សរា នរេាត្តម ចក្រពង្ស ជាមួយអ្នកម្នាង Moniren។ ទ្រង់ជាព្រះភាគិនេយ្យា(ក្មួយស្រី)នៃ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរេាត្តម សីហមុនី និង ត្រូវជាព្រះរាជនត្តា (ចៅស្រី) នៃព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ តាម​ការ​បញ្ជាក់​របស់ ​Royal du Cambodge ឲ្យ​ដឹង​ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា សព្វថៃ្ងទ្រង់គង់រស់នៅ និង សិក្សា នៅ​សាធារណរដ្ឋប្រជាមានិតចិន និង យាងមកកម្ពុជា ម្តងកាលដែរ៕

​​​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ Royal du Cambodge

អត្ថបទពេញនិយម