ក្រុម Small World Small Band សង្ឃឹម​ទស្សនិកជន​ធ្វើ​រឿង​មួយ​បាន​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ស្អែក​នេះ​ (វីដេអូ)

  • 2018-05-24 07:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្អែក​នេះ ​តារា​ចម្រៀង​ក្រុម Small World Small Band សង្ឃឹម​ថា ទស្សនិកជន​នឹង​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះ​ករ​នៅ​ពហុកីឡាដ្ឋាន​ជាតិ ដើម្បី​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​ សម្រាប់​កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នឹង​ចាប់​ផ្ដើម​ផ្លូវ​ការ។

​ ផ្ទាំង​ទស្សនីយភាព​ប្លែក​ៗ​ និង​អស្ចារ្យ​ជា​ច្រើន​​នឹង​មាន​បង្ហាញ​ជូន​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​នេះ​ ដែល​ទស្សនិកជន​មិន​គួរ​ខក​ខាន​ចូល​រួម​ទស្សនា​ និង​គាំ​ទ្រ​វិស័យ​កីឡា​នៅ​កម្ពុជា​នោះ​ទេ។

សូម​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ដោយ​សេរី​ឲ្យ​បាន​ច្រើន​កុះ​ក​រ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី២ ឆ្នាំ​២០១៨ ដែល​នឺង​ចាប់​ផ្តើម​ពី​ថ្ងៃ​២៥ ឧសភា ដល់​ថ្ងៃ​៤ មិថុនា ២០១៨​ ខាង​មុខ៕

​​សូម​ទស្សនា​វីដេអូ៖

ក្រុម SWSB ហាត់សមសម្រាប់សម្តែងបើកព្រឹត្តការណ៍កីឡាជាតិលើកទី២

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម