Ariana Grande ភ្លាត់​ស្នៀត​ជ្រុះ​​ខ្សែ​ក​ពេជ្រ​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​លើ​ឆាក​សម្ដែង

  • 2018-05-24 05:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ តារា​ចម្រៀង Ariana Grande បាន​សម្ដែង​នៅ​លើ​ឆាក​តន្ត្រី Billboard Music Awards ហើយ​បាន​ជ្រុះ​ខ្សែ​ក​​មួយ​ខ្សែ​តម្លៃ​ថ្លៃ​ខ្លាំង ប៉ុន្តែ​អ្នក​ទស្សនា​ជា​ច្រើន​មិន​បាន​ចាប់​អារម្មណ៍។

ខ្សែក​ដែល​ Ariana Grande ជ្រុះ

បន្ទាប់​ពី​នាង​បាន​សម្ដែង​២​ទៅ​៣​នាទី​ ខ្សែ​ករ​ដែល​បាន​ពាក់​ដោយ​ម្ចាស់​បទ "No Tears Left to Cry” ស្រាប់​តែ​ជ្រុះ​បាត់​​រក​មិន​ឃើញ។ ខ្សែក​នេះ​ជា​ផលិតផល​របស់​ក្រុមហ៊ុន​អលង្ការ Djula ដែល​មាន​តម្លៃ​ដល់​ទៅ ១៦ម៉ឺន​៩​ពាន់​ដុល្លារ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រុម​ការងារ​នាង​ នាំ​គ្នា​សស្រាក់​សស្រាំ​ស្វែង​រក​ខ្សែក​ពេជ្រ​នោះ​គ្រប់​គ្នា​ខណៈ​ពេល​នាង​សម្ដែង​ចប់។

បើ​យោង​ទៅ​តាម​អ្នក​តំណាង​ក្រុមហ៊ុន​អលង្ការ​នោះ​បាន​ឲ្យ​ដឹង​ថា ខ្សែក​នោះ​មាន​បញ្ហា​ពេល​ Ariana ពាក់ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​វា​ជ្រុះ​ដោយ​មិន​ដឹង​ខ្លួន​ ខណៈ​ពេល​នាង​កំពុង​តែ​សម្ដែង​លើ​ឆាក។ សំណាង​ល្អ ដែល​ក្រុម​សន្តិសុខ​អាច​រក​ឃើញ​ខ្សែក​នេះ នៅ​ជ្រុង​មួយ​នៃ​ឆាក​សម្ដែង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​តំណាង​នោះ​មិន​បាន​ប្រាប់​ពី​ប្រវែង​ខ្សែក​នោះ​ទេ គ្រាន់​តែ​ដឹង​ថា​វា​មាន​ទំហំ​ ៤៥ការ៉ាត់៕


ប្រភព៖ pagesix   ប្រែ​សម្រួល៖ ធារ៉ូ