ភរិយា​ VJ រតនា ពពោះ​កូន​មួយ​ទៀត​បាត់ ខណៈ​​កូន​ទី១​នៅ​ឈឺ​មុខ​ថ្នេរ​​នៅ​ឡើយ

  • 2018-05-24 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីវីជេ រតនា បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកសិល្បៈដូចគ្នាគឺអ្នកនាង លឹម លីសា ជាច្រើន​ឆ្នាំ​មក​នេះ​ទទួលបានកូនប្រុសមួយដ៏​គួរឲ្យស្រលាញ់ទុកជាចំណងដៃមានឈ្មោះ ធី នរៈរ័ត្នបញ្ញបុត្រ។ ប៉ុន្តែ​ ថ្មីៗ នេះ ភរិយាលោកក៏បានបង្ហើបពីដំណើរដើមទងពេលមាន​កូន​ថា ពិត​ជា​​​មាន​ភាព​លំបាក់​ខ្លាំង និង​ជួប​​ប្រទះ​ឧបសគ្គជាច្រើន។​ យ៉ាង​នេះ​ក្ដី​ខ្លួន​នៅ​តែ​សប្បាយ​ចិត្ត​ ព្រោះ​ពេល​នេះ​នាង បាន​ពពោះ​កូន​ទី២​ហើយ។

ជាក់​ស្ដែង​ថ្មី​ៗ​នេះ​ លឹម លីសា ត្រូវ​ជា​ភរិយា​ វីជេ រតនា ​បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ​នៅ​លើ​ហ្វេស​ប៊ុក​នាង​ថា៖" អារម្មណ៍​ពេល​នេះ មិនខុសពីលើកមុនប៉ុន្មានទេ ពេលកំពុងរង់ចាំ ភ័យអរៗ ត្រជាក់ដៃត្រជាក់ជើង​ នៅ​ឈឺ​មុខ​ថ្នេរ​នៅ​ឡើយ​ ប៉ុន្តែ​ម៉ាក់​សប្បាយ​ចិត្ត​​ ព្រោះ​មាន​កំណើត​កូន​ទី២ មួយ​ទៀត"។

ចង់ដឹងថាយ៉ាងណាមើលរូបខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​ Instagram​ & Facebook Page